
បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។
Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេ។
Newcastle ត្រៀមជួប Arsenal នៅថ្ងៃអាទិត្យក្នុងប្រទេសសិង្ហបុរី មុនពេលធ្វើដំណើរទៅកូរ៉េខាងត្បូងដើម្បីប្រកួតជាមួយក្រុម K-League All-Star នៅថ្ងៃទី ៣០ ខែកក្កដា និង Tottenham នៅថ្ងៃទី ៣ ខែសីហា។
ប្រភព:BBC
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



