
កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។
ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ Man.Utd ចុះហត្ថលេខានាំយករូបគេមករួមក្រុម ប៉ុន្តែត្រូវបានគេប្រទះឃើញមានវត្តមាននៅតំបន់កោះMallorca (Majorca) ជាឆ្នេរនៃតំបន់សមុទ្រមេឌីទែរ៉ាណេ(ជាប្រជុំកោះមួយរបស់អេស្បាញ) រួមជាមួយនឹងភ្នាក់ងាររបស់គាត់កាលពីសប្តាហ៍មុន ហើយត្រូវបានគេជឿជាក់ថាគាត់(Gyokeres)មានបំណងចង់ចូលរួមជាមួយ Arsenal ច្រើនជាងផ្លាស់ទៅទឹកដី Old Trafford នៅរដូវក្តៅនេះ ស្របពេលឱពុករបស់គាត់បានស្រក់ទឹកភ្នែកនៅពេលការផ្ទេរទៅកាន់ទឹកដី Emirates ជាប់គាំង។
ប្រភព:Mirror
វីដេអូ:

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]



