ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លឹបថាពួកគេបានតែងតាំងLegend របស់ខ្លួនគឺកីឡាករ Darren Fletcher ជាគ្រូបង្វឹកថ្មីនៃក្រុមយុវជនថ្នាលអាយុក្រោម 18 ឆ្នាំ។Fletcher ជំនួសតួនាទីលោក Adam Lawrence។គួររំលឹកថាកាលពីខែឧសភា Man. United បានបញ្ជាក់ថា Adam Lawrence នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកអាយុក្រោម 18 ឆ្នាំ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅក្លឹបផ្សងទៀត។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



Lawrence បានចូលរួមជាមួយ Man.United ក្នុងខែមករាឆ្នាំ 2021 ពីក្រុម Charlton ជាកន្លែងដែលគាត់បានបម្រើការជាប្រធានគ្រូបង្វឹក។ដំបូងឡើយ គាត់ជាគ្រូបង្គោលក្រុមក្រុមអាយុក្រោម 16 ឆ្នាំរបស់Man. United មុនពេលគាត់ត្រូវបានដំឡើងឋានៈឱ្យមើលការខុសត្រូវលើក្រុមអាយុក្រោម 18 ឆ្នាំ ពីរឆ្នាំក្រោយមក។ គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងក្រុមអាយុក្រោម 18 ឆ្នាំ ដែលនាំឱ្យពួកគេទទួលបានពានរង្វាន់បីក្នុងយុទ្ធនាការ 2023/24 ។

![OC] 'I had to go to the toilet 20-30 times a day' - The Real Reason Darren Fletcher had to Leave Manchester United : r/soccer](https://preview.redd.it/ycxdkgsna9x51.jpg?width=1280&format=pjpg&auto=webp&s=b3906c9dd4a94b6ec3bc6283850c35e434d5984c)
ប្រភព:Yahoo
វីដេអូ: Darren Fletcher កំលុងលេងអោយ Man.Utd ចន្លោះឆ្នាំ2003-2015 បង្ហាញខ្លួនបាន342ប្រកួត ព្រមទាំងបានជួយក្រុមលើកពាន UCL ១លើកនិង EPL ៥ដង។
