
ប៉ូលីសអេស្បាញបានបញ្ចេញភស្តុតាង មកទល់ពេលនេះបង្ហាញថាអ្នកដែលកាន់ចង្កូតបញ្ជាយានយន្តផ្ទាល់គឺជាDiogo Jota ដែលបានធ្វើអោយខ្សែបម្រ-ប្រយុទ្ធស្លាបក្រុមហង្សក្រហម Liverpool និងប្អុនប្រុសរបស់គាត់គឺ Andre Silva ទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែកក្កដា ២០២៥នេះ។ប៉ូលីសអេស្បាញក៍បានបញ្ជាក់បន្ថែមថាៈ រថយន្តទំនើបប្រភេទLamboghini បានបើកបរលើសល្បឿនកំណត់ ១២០គីឡូម៉ែត្រ/១ម៉ោងសម្រាប់ផ្លូវហាយវេធ្វើអោយរថយន្តធ្លាក់ផ្លូវនឹងបានផ្ទុះកង់មុនពេលតួរថយន្តបានឆាបឆេះសន្ធោសន្ធៅឡើង។ មានការរិះគន់ផងដែរថាបណ្តាញផ្លូវនៅទីកន្លែងកើតហេតុនោះមានលក្ខណៈមិនរាបស្មើល្អចំពេលមានហេតុការណ៍អកុសលនោះកើតមានឡើង។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ១២.៣០ ថ្ងៃត្រង់ម៉ោងក្នុងស្រុក នៅលើផ្លូវ A-៥២ ក្នុងក្រុង Cernadilla, នាខេត្តZamora ខណៈប្រភពបានបញ្ជាក់ថា Jota កំពុងធ្វើដំណើរពីព័រទុយហ្គាល់ទៅកាន់ Santander នៅភាគខាងជើងប្រទេសអេស្ប៉ាញ ជាកន្លែងដែលគាត់ត្រូវជិះសាឡាងត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញអោយទាន់ការហ្វឹកហាត់ជាលើកដំបូងរបស់ក្លឹប។
ប្រភពពីសមត្ថកិច្ចជំនាញខាងលើគឺនៅមិនទាន់ពេញលេញនៅឡើយទេ ប៉ុន្តែដោយសារវាស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ Puebla de Sanabria ខណៈស្លាកស្នាមដែលបន្សល់ទុកដោយកង់រថយន្តមួយប្រមាណជា១០០ម់ែត្រពីកន្លែងកើតហេតុកំពុងត្រូបានពិនិត្យបន្តទៀត ។ចំណែកឯពិធីបុណ្យសពរបស់ Jota និងប្អូនប្រុសរបស់គាត់ឈ្មោះ Silva ត្រូវបានប្រារព្ធឡើងនៅទីក្រុង Gondomar ក្បែរទីក្រុង Porto កាលពីថ្ងៃសៅរ៍កន្លងទៅដោយមានការចូលរួមពីមិត្តរួមអាជីព និង ជម្រើសជាតិជាច្រើនកុះកុរ។
ប្រភព:Yahoo&Skysports

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

