
(អង់គ្លេស)៖ តារាឆ្នើម Marcus Rashford និង Alejadro Garnacho បានស្ថិតក្នុងចំណោមកីឡាករ ៥នាក់ដែលបានជូនដំណឹងទៅក្លឹបបិសាចក្រហម Manchester United អំពីគោលបំណងចង់ចាកចេញនារដូវកាលក្តៅនេះ។ ក្លឹបរួមលីគ Aston Villa ដែលទើបចប់កិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធអង់គ្លេស Rashford នោះ មានជម្រើសទិញរូបគេដាច់ពីបិសាចក្រហម ក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ មិត្តរួមក្រុមមានដូចជា Anthony, Jadon Sancho និង Tyrell Malacia ក៏បានកំពុងស្វែងរកក្លឹបថ្មី ដើម្បីបន្តអាជីពបាល់ទាត់ផងដែរ ខណៈ Man United បានបន្តពន្យារពេលសម្រាប់ពួកគេ ក្នុងការវិលត្រឡប់មកហ្វឹកហាត់រួមក្រុមវិញរហូតដល់ចុងខែកក្កដានេះ។
កីឡាករទាំង៥ ត្រូវបានក្លឹបបញ្ជាក់ថា រីករាយក្នុងការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ Carrington ប្រសិនបើអនាគតរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយទេនោះ។
គួរកត់សម្គាល់ថា Rashford មានវ័យ ២៧ឆ្នាំ ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមរបស់លោក Ruben Amorim វិញនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីលេងកំដៅសាច់ដុំទល់នឹង Leeds United នាថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Stockholm ប្រទេសស៊ុយអែត មុនពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រកួតមិត្តភាពនានាទល់នឹងក្រុមមកពី Premier League ដូចគ្នា៕
ប្រភព៖ BBC

PSG នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយអ្នកចាំទីដៃទី១ Gianluigi Donnarumma ដើម្បីបន្តអោយអ្នកចាំទីអន្តរជាតិអ៊ីតាលីចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes ស្របពេលកិច្ចសន្យារបស់កីឡាករវ័យ ២៦ ឆ្នាំនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនៃរដូវកាលថ្មីខាងមុខនេះហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអង់គ្លេស ២ ចាប់អារម្មណ៍អ្នកចាំទី PSG (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មើលឃើញឱកាសដូច្នេះហើយទើបបាននាំឱ្យក្លឹបជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអ្នកចាំទីកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះមករួមក្រុម។ ប្រភពពីគេហទំព័រ L’Équipe បានចុះផ្សាយថា Manchester United និង Manchester City ចាប់អារម្មណ៍ចង់ចុះហត្ថលេខា អតីតអ្នកចាំទីរបស់ AC Milan បើទោះបីជាមិនទាន់បន្តកុងត្រាថ្មីខណៈសាម៉ីខ្លួនបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់បន្តលេងនៅក្លឹបរដ្ឋធានីរបស់ប្រទេសបារាំង ប៉ុន្តែប្រសិនគ្មានកុងត្រាថ្មីផ្តល់ជូននោះទេ គឺរូបគេដែលជាសមាជិកជ័យលាភី UEFA Champions League គ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួន។ គួរកត់សម្គាល់ថាPSG បានបង្ហាញអារម្មណ៍រារែកនិងបន្តកុងត្រាថ្មីសម្រាប់ Donnarumma ខណៈម្ចាស់ជើងឯក Ligue ១ បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយអ្នកចាំទី Lille ញឺLucas Chevalier វ័យ ២៣ឆ្នាំស្របពេលកីឡាករសញ្ជាតិបារាំងអាចនិងទទួលបានកុងត្រារយៈពេល ៥ […]


