
ខ្សែបម្រើស្លាបរបស់ក្លឹប Fulham Willian បានលើកឈ្មោះ កីឡាករដែលកំពុងលេងអោយអតីតក្រុមរបស់ខ្លួននាពេលបច្ចុប្បន្នគឺតោខៀវ Chelsea ចំនួន៣នាក់ដែលរូបចង់លេងជាមួយក្នុងអាជីពរបស់គាត់។កីឡាករប្រេស៊ីលបានចំណាយពេលយូរបំផុតក្នុងអាជីពលេងរបស់គាត់នៅ Stamford Bridge ខណៈកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៦៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣៩ប្រកួតនិង បានឈ្នះពានរង្វាន់ជាច្រើន មុនពេលWillian បានចាកចេញពី Chelsea ក្នុងឆ្នាំ ២០២០ ដើម្បីចូលរួមជាមួយគូប្រជែងគឺ Arsenal ។
Willian ត្រូវបានដកស្រង់សម្តីតាមរយៈគេហទំព័រ FIFA យ៉ាងដូច្នេះថាៈខ្ញុំពិតជាចូលចិត្ត Cole Palmer និង Enzo Fernandez ។ពួកគេទាំងពីរគឺជាកីឡាករដែលមានគុណភាព បន្ទាប់មកគឺ Moises Caicedoនេះ បន្ទាប់មកទៀតគឺកាពីតែនក្រុមJames ខ្ញុំក៏ចង់ប្រាប់ថាខ្ញុំមានសំណាងគ្រប់គ្រាន់ដែលបានលេងជាមួយគាត់រួចហើយ។កីឡាករទាំងបី Willian ដែលបានលើកឡើងមកទល់ពេលនេះ ពិតជាគួរអោយចាប់អារម្មណ៍សម្រាប់ Chelsea ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងបន្តដំណើរការវគ្គ១/៨ក្រុមនៅសហរដ្ឋអាមេរិក។
ប្រភព:Dailypost
វីដេអូ:

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]



