Close
Sponsor ads Featured-Image
ស្ងាត់ៗ Man Utd ទិញបានខ្សែប្រយុទ្ធតម្លៃ ៦២លានផោន ម្នាក់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ជាមួយនឹងការស្វែងរកនាំចូលបន្ថែមនៅជម្រើសខ្សែប្រយុទ្ធថ្មី ពេលនេះកំពុងតែមានភាគរយខ្ពស់ក្នុងនាំយកកីឡាករ Matheus Cunha ខណៈសមាជិកថ្មីរូបនេះ អាចស្ថិតក្នុងតម្លៃផ្ទេរប្រមាណជា ៦២លានផោន ពីក្លឹប Wolverhampton Wanderers ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Matheus Cunha to Man United: Stefan Borson drops transfer verdict

ads

ភាគីទាំងសងខាងកំពុងមានការពិភាក្សាមួយ ដែលនឹងឈានដល់កិច្ចព្រមព្រៀងទាំងស្រុងលើលក្ខខណ្ឌផ្ទាល់ខ្លួន ខណៈប្រភពពីភ្នាក់ងារបានបង្ហាញថា កិច្ចព្រមព្រៀងកំពុងឈានទៅរកដំណើរការផ្លូវការរួមទាំងតម្លៃផ្ទេរ ។ ដ្បិត Wolves មិនទាន់មានការព្រមព្រៀងចំពោះការផ្ដល់ជូនណាមួយក្នុងការផ្លាស់ប្តូរនេះជាផ្លូវការនៅឡើយនោះ ប៉ុន្តែវានឹងអាចត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

Man Utd Transfer News: Is Wolves star Matheus Cunha the unlikely answer to the Red Devils' striker problem? | FootballTransfers.com

គួរជម្រាបដែរថា ចំនួនទឹកប្រាក់ប្រមាណ ២០.៨លានផោន ដំបូងនឹងត្រូវបង់នៅពេលចុះកិច្ចសន្យាទិញ ហើយនឹងត្រូវបង់ប្ថែមនៅចុងរដូវកាលក្រោយ ជាមួយនឹងចំនួនចុងក្រោយដែលត្រូវបង់ក្នុងទីផ្សាររដូវក្តៅឆ្នាំ២០២៧ សម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ កំពុងជាប់ឈ្មោះក្នុងជម្រើសប្រេស៊ីល លេងជម្រុះព្រឹត្តិការណ៍ FIFA World Cup ២០២៦ និងរកបានដល់ទៅ ១៧គ្រាប់ នៅគ្រប់កម្មវិធីលេងរបស់ Wolverhampton Wanderers ក្នុងរដូវកាលនេះ៕

ប្រភព៖ BBC

អត្ថបទទាក់ទង
  • May 2025
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031