
បរទេស៖ បន្ទាប់ពីបរាជ័យវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្រោមថ្វីជើងក្រុមមាន់ខ្នាយមាស Tottenham Hotspurs ១ទល់នឹង០ រួចមក។ មានពាក្យចចាមអារាមអំពីការរុះរើកីឡាករជាច្រើនរូប នៅបិសាចក្រហម Manchester United ។ នាពេលថ្មីៗនេះ មានរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជុំវិញដែលថា ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ដែលមាន Ronaldo ជានិមិត្តរូបរបស់គេតាំងពីក្មេងនោះមក បានកំពុងតែត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីទឹកដី Old Trafford ខណៈដែរលោក Ruben Amorim ជាអ្នកចាត់ការទូទៅក្លឹប និងដឹកនាំមិនទាន់ទទួលបានផ្លែផ្កានៅឡើយផងនោះ។
យោងតាមសារព័ត៌មានរបស់ប្រទេសអេស៉្បាញ DefensaCentra បានអះអាងឲ្យដឹងថា Garnacho ចង់រួមទ្រនំជាមួយហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះ ស្របពេល Liverpool កំពុងតែចង់បានខ្សែប្រយុទ្ធស្លាបស្រាប់មកជំនួសកន្លែង Luis Diaz ក្រោយរូបគេត្រៀមនឹងចាកចេញ។ គួរជម្រាបផងដែរថា កីឡាករអាហ្សង់ទីន វ័យ២០ឆ្នាំរូបនេះ មានតម្លៃខ្លួនផ្ទេរប្រមាណជា ៦០លានអឹរ៉ូ ខណៈក្លឹបធំៗ ដូចជា Chelsea និង Napoli ក៏កំពុងតែចាប់អារម្មណ៍លើ Garnacho ផងដែរ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



