Close
Featured-Image
Arnold ត្រូវថ្មោងរបស់អ្នកគាំទ្រ Liverpool​ យប់មិញ!​ ក្រោយប្រកាសចាកចេញពីក្លឹបនៅពេលចប់រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី​ Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

The reason why Trent Alexander-Arnold didn't speak to media following Liverpool title win

ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង​ Champions League និង​ Premier League ។

Liverpool fans sing brutal chant at Trent Alexander-Arnold as departing star is booed onto pitch against Arsenal

គ្រូបង្វឹកលោក Arne Slot បានបង្ហាញអារម្មណ៍ខកចិត្តនឹងទង្វើររបស់អ្នកគាំទ្រ ប៉ុន្តែនិយាយថារូបលោកសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់អារម្មណ៍របស់កីឡាករឡើយសម្រាប់ការប្រកួតដែលនៅសេះសល់ក្នុងរដូវកាលនេះ។ ការប្រកួតចុងក្រោយរបស់ Arnold ជាមួយ. liverpoolគឺនៅថ្ងៃទី២៥ខែឧសភានេះទល់នឹងក្រុម Crystal Palace ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ)
featured image

Manchester United បានធ្វើការពិភាក្សាជាលើកដំបូងជាមួយ RB Leipzig សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko មកកាន់ទឹកដីOld Trafford។កីឡាករវ័យ 22 ឆ្នាំបានក្លាយជាគោលដៅអាទិភាពម្នាក់ទៀតសម្រាប់ក្រុមក្រោយពីពួកគេផ្ទេរយក Matheus Cunha ពី Wolver និង Bryan Mbeumo ពី Brentofrd រួចមក។ បើទោះបីជាបានជួបចរចារជាមួយតំណាងរបស់ Sesko ប៉ុន្តែតម្លៃខ្លួនសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវើនៀកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្ររូបនេះពិតជាមិនមានតម្លៃធូរថ្លៃពេកនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្សែប្រយុទ្ធឆ្នើមរូបនេះបើកចំហរការផ្លាស់មក Man.Utd ជាផ្លូវការណ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Newcastle United ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះដែរ ប៉ុន្តែ Manchester United គឺជាគោលដៅដែលជាទីពេញចិត្តរបស់ Sesko ។មួយវិញទៀតចំណាប់អារម្មណ៍លើ Sesko គឺទទួលបានការទាក់ទាញពីនាយកផ្នែកជ្រើសរើសកីឡាករគឺលោក Christopher Vivell ដែលរូបលោកគឺជាអ្នកធ្លាប់កោតសរសើរយ៉ាងទូលំទូលាយក្នុងការនាំយក Sesko មករួមក្រុម Red Bull Salzburg នៅពេលគាត់មានវ័យត្រឹមតែ ១៦ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • May 2025
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031