
ក្រុមអធិរាជស Real Madrid មានបំណងបញ្ចប់ការចុះហត្ថលេខានាំយក Trent Alexander-Arnold ដោយគ្មានតម្លៃខ្លួន(Free Transfer) មុនពេលព្រឹត្តិការណ៍ប្រកួត Club World Cup ចាប់ផ្តើមនៅពាក់កណ្តាលខែមិថុនាដែលត្រូវបានរៀបចំដោយ FIFA នៅសហរដ្ឋអាមេរិក។
ខ្សែការពារស្លាបស្តាំសញ្ជាតិអង់គ្លេសបានបញ្ជាក់ថាគាត់នឹងចាកចេញពី Liverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅថ្ងៃទី៣០មិថុនា ខណៈ កីឡាករវ័យ ២៦ឆ្នាំ។ជាមួយគ្នានេះផងដែរ Real Madrid មានបំណងនិងផ្តល់នូវប្រាក់ឈ្នួលពលកម្មប្រមាណ ៨៥0,000 ផោនដើម្បីអោយអាណាព្យាបាល Liverpool ព្រមព្រៀងអោយ Alexander-Arnold ឆាប់ចាកចេញ ស្របពេលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា នឹងមានទីផ្សារដោះដូរកីឡាកររយៈពេលខ្លី ដំណើរការពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមិថុនា ពោលគឺធ្វើឡើងសម្រាប់ក្លឹបដែលប្រកួតប្រជែងព្រឹត្តការណ៍ Club World Cup ឱ្យទាន់ពេលវេលាប្រកួត។សម្រាប់ក្រុមដែលត្រៀមធ្វើការប្រកួតមកពីតំបន់អឺរ៉ុបមានដូចជាៈ Chelsea, Real Madrid, Manchester City, Bayern Munich, PSG, Inter, Porto, Benfica, Borussia Dortmund, Juventus, Atletico Madrid, Red Bull Salzburg។
ប្រភព:BBC
វីដេអូ:

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ […]


