Close
ads Featured-Image
ភ្ញាក់ផ្អើលក្រោយរបូតពានទៅ Barca! គ្រូ Real ខិតជិតនឹងក្លាយជាគ្រូបង្វឹកថ្មី ក្រុមសាំបាប្រេស៊ីល
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា លោក Carlo Ancelotti នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ប្រេស៊ីល ដើម្បីចូលដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដ្បិតកៅអីក្នុងក្លឹបអធិរាជស Real Madrid កំពុងរង្គោះរង្គើ។ យោងតាមការចុះផ្សាយពីគេហទំព័រកីឡា BBC បានឲ្យដឹងថា ការចរចានេះដែរ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ពោលគឺយកបានហត្ថលេខាគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cup ២០២៦ ដែលនឹងត្រូវធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ប្រចាំតំបន់អាមេរិកឡាទីន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Carlo Ancelotti SHOULD answer Brazil's call: Time is right for Real Madrid  boss to walk away from Los Blancos | Goal.com US

ads

បុរសវ័យ ៦៥ឆ្នាំ លោក Ancelotti បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រពាន Copa del Rey កាលពីរាត្រីថ្ងៃសៅរ៍ថា៖ «ប្រធានបទនិយាយពីអនាគតរបស់លោក នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ ពុំមែនថ្ងៃនេះទេ»

លោក Carlo Ancelotti ជាបេក្ខភាពសំខាន់ដំបូងគេ ដើម្បីជំនួសកៅអីគ្រូបង្វឹកលោក Dorival Junior ដែលត្រូវបានដកតួនាទី ក្រោយពេលអតីតជើងឯក World Cup ៥សម័យកាលប្រេស៊ីល ចាញ់គូប្រជែងអាហ្សង់ទីន ៤-១ កាលពីខែមុននៅទីក្រុង Buenos Aires ដែលធ្វើឱ្យពួកគេធ្លាក់ទៅលេខ៤ ក្នុងតារាងពិន្ទុជាបណ្ណោះអាសន្នផងដែរ ក្នុងដំណើរស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយនេះ៕

Real Madrid's Ancelotti agrees Brazil deal - reports

ប្រភព៖ BBC & Fabrizio Romano

អត្ថបទទាក់ទង
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930