Man City ព្រួយបារម្ភរឿងមួយ ពេលប៉ះក្រុម Aston Villa យប់នេះ

Published 1 year ago
423 Views
ទំហំអក្សរ
តូច
ធំ

បរទេសៈ ក្រុមបាល់ទាត់មេឃខៀវ Manchester City បង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនក្នុងការជួប Aston Villa ជាមួយនឹងទម្រង់លេចធ្លោរបស់ Marcus Rashford យប់នេះ។ Rashford បានចាកចេញពីក្រុម Man Utd ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester United កាលពីខែមករា តែងតែបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ជានិច្ចរាល់ពេលដែលរូបគេលេងទល់នឹងក្រុមគូប្រជែងមួយនេះ ដោយបច្ចុប្បន្នរូបគេអាចរកបាន៦គ្រាប់មកហើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd: Red Devils want shock Marcus Rashford swap deal to 'lure' Aston  Villa star to Old Trafford

អ្នកវិភាគជំនាញបានទទូចថា Rashford មានភាពសាំជាមួយនឹងក្រុម Man City ហើយទម្រង់លេងបច្ចុប្បន្ននេះអាចឲ្យធ្វើឲ្យរូបគេជាកីឡាករដ៏សំខាន់ក្នុងការប្រកួតនៅយប់នេះ។  កីឡាករដូចជា Rashford និង Ollie Watkins ត្រូវបានគេមើលឃើញថា ចំណុចដ៏គ្រោះថ្នាក់សម្រាប់ក្រុម Man City និងតំបន់ការពាររបស់ពួកគេ ដែលវាអាចនឹងធ្វើឲ្យលោក Pep Guardiola ត្រូវបង្ខំចិត្តដាក់កីឡាករដូចជា Abdukodir Khusano​v ដែលទើបតែជាសះស្បើយពីរបួស៕

Article Tags
Related Articles
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930