Arsenal កំពុងសម្លឹងរកមើលអ្នកជំនួសខ្សែបម្រើឆើ្នមម្នាក់ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង
ទំហំអក្សរ
តូច
ធំ
បរទេសៈ Arsenal ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលរកខ្សែបម្រើថ្មីម្នាក់ដើម្បីមកជំនួសកន្លែងរបស់ខ្សែបម្រើឆ្នើមMartin Odegaard ក្រោយប៉ុន្មានប្រកួតចុងក្រោយហាក់បីធ្លាក់ទម្រង់ខ្លាំង។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ទោះបីជាបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Champions League ក៏ពិតមែន ប៉ុន្តែពួកគេបានភ្លាត់ធ្វើឲ្យរបូតពិន្ទុជាច្រើនក្នុងក្របខណ្ឌ Premier League ដែលបានធ្វើឲ្យក្រុម Liverpool នាំមុខរហូតដល់ទៅ១៣ពិន្ទុ ដែលនេះអាចជារដូវកាលទី៣ហើយដែល Arsenal នឹងត្រូវបញ្ចប់នៅចំណាត់ថ្នាក់លេខ២ជាប់ៗគ្នា។

Odegaard ដែលបានអវត្តមាន២ខែកាលពីដើមរដូវកាលនេះដោយសារតែបញ្ហារបួសជង្គង់ហាក់ធ្លាក់ទម្រង់លេងជាខ្លាំងក្រោយត្រលប់ចូលរួមជាមួយនឹងក្រុមវិញ ជាពិសេសវាបានធ្វើឲ្យប៉ះពាល់ដល់តំបន់ការពារជាខ្លាំងថែមទៀតផង។ ក្នុងរដូវកាលនេះ Odegaard ទើបតែអាចរកបាន២គ្រាប់ និង ៥ Assist ប៉ុន្មាន បើធៀបរដូវកាលមុនរូបគេអាចរកបានដល់ទៅ៨គ្រាប់ និង ១០ Assists ។ បច្ចុប្បន្នក្រុមយក្សមួយនេះកំពុងសិក្សាអំពីស្ថានភាពកាយសម្បទារបស់ Odegaard ដែលវាអាចបន្តជះឥទ្ធិពលខ្លាំដល់ក្រុមទាំងមូល ខណៈក្លឹបក៏កំពុងពិចារណាក្នុងនាំខ្សែបម្រើថ្មីផងដែរ៕
Topics
អត្ថបទទាក់ទង
3 months ago .
519 Views
Man.City មិនមែនជាក្រុមប្រជែងពាន EPL ឆ្នាំនេះដោយសារគ្មានវត្តមានកីឡាករសំខាន់រូបនេះ(មាន២វីដេអូ)
3 months ago .
463 Views
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
4 months ago .
343 Views
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
4 months ago .
538 Views
Arsenal ទិញបានកាពីតែនក្រុមប្រជែងលីកមកជំនួសតំណែង Thomas Partey (មាន១វីដេអូ)
