Close
Featured-Image
លោក​ Keisuke Honda បង្ហាញអារម្មណ៍សោកស្តាយជាខ្លាំង​ ចំពោះដំណឹងរបស់ ទេស​ សម្បត្តិ
ទំហំអក្សរ
តូច
ធំ

ភ្នំពេញ, ថ្ងៃទី​២១ខែមេសា​ – វិស័យបាល់ទាត់កម្ពុជាបានបង្ហាញនូវអារម្មណ៍សោកស្តាយជាខ្លាំងចំពោះការបាត់បង់កីឡាករ ទេស សម្បត្តិ ដែលបានទទួលមោរណ:ភាពកាលពីយប់ថ្ងៃ២០ខែមេសា២០២៥​ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ក្នុងស្ទឹង ក្នុងវ័យត្រឹមតែ២៤ឆ្នាំ។ សម្បត្តិ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅជាមួយនឹងក្លឹបបាល់ទាត់វិសាខា ដោយធ្លាប់បង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិកម្ពុជាចំនួន១៦លើក ត្រូវបានមហារជនកោតសរសើរនឹងទេពកោសល្យរបស់ខ្សែការពាររូបនេះ​ ជាមួយនឹងកាយសម្បទាដ៏រឹងមាំ និងជាផ្នែកដ៏សំខាន់ជានិច្ចសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងចពោះការបាត់បង់នេះ ដោយបានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា:​ សម្បត្តិ អ្នកក្មេងពេកហើយ ដែលត្រូវជួបរឿងបែបនេះ ខ្ញុំមិនជឿឡើយ។

No posts
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930