
ក្រុមបាល់ទាត់ Newcastle United បានយកឈ្នះលើក្រុម Brentford ដោយលទ្ធផល ២-១ ដោយជ័យជម្នះនេះបានធ្វើឲ្យក្រុម Newcastle United មានក្តីសង្ឃឹមកាន់តែខ្លាំងក្នុងក្តីស្រមៃកោះកៅអីនៅក្របខណ្ឌ Champions League នារដូវកាលក្រោយ។
កីឡាករ Aexander Isak បានរកបានគ្រាប់បាល់នាំមុខមុននៅក្នុងវគ្គទី២ដែលជាគ្រាប់បាល់លើកទី២០ហើយសម្រាប់រូបគេក្នុងក្របខណ្ឌPremier League និងបានក្លាយជាកីឡាករដំបូងគេដែលអាចរកបាន២០គ្រាប់ក្នុង១រដូវកាលសម្រាប់ក្រុម Newcastle United ផងដែរ។
Brentford នាំតាមស្មើវិញនៅនាទី៦៦នៃវគ្គទី២ ប៉ុន្តែគ្រាប់បាល់ប៉េណាល់ទីរបស់ SAndro Tonali បានជួយឲ្យក្រុម Newcaslte United យកបាន៣ពិន្ទុវិញ៕

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដែលកំពុងលេងខ្ចីជើងនៅក្រុម Aston Villa បង្ហាញអារម្មណ៍សៅហ្មង ថាខ្លួននឹងមិនមានជំនឿចិត្តថាអាចវិលត្រលប់មកលេងឲ្យក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលជាគ្រូបង្គោលនោះទេ។ បើទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំ មិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួន ថាបន្ត ឬក៏ ចាកចេញនោះទេ នៅពេលចប់ការខ្ចីជើងនៅចុងរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករតែម្នាក់គត់ដែលទទួលបានការសុំទោស ក្រោយពីមិនបានឈ្នះពាន Ballon d’Or សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Rashford មានកិច្ចសន្យាកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ឯណោះ៕ ប្រភព៖ BBC