Close
Sponsor ads Featured-Image
End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich គឺ Thomas​​ Muller ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្រុម នៅចុងបញ្ចប់រដូវកាល ២០២៤ – ២០២៥ បន្ទាប់ពីការចរចារកុងត្រាថ្មីមិនទទួលបានជោគជ័យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

FC Bayern München v Celtic FC - UEFA Champions League 2024/25 League Knockout Play-off Second Leg

ads

Muller ដែលបានចំណាយពេលពេលមួយអាជីពរបស់ខ្លួនជាមួយនឹងក្រុម Bayern តាំងពីឈុតថ្នាលក្នុងឆ្នាំ២០០០ តែងតែជាផ្នែកដ៏សំខាន់ក្នុងក្លឹបយក្សមួយនេះគ្រប់រដូវកាលទាំងអស់។ ទោះបីជាយ៉ាងណាមិញតំណែងរបស់ខ្លួនហាក់បីបានបាត់បង់នៅឆ្នាំ២០២៥នេះ ដោយគាត់បានបង្ហាញខ្លួនត្រឹមតែ២៧ប្រកួតប៉ុណ្ណោះ។

Hoffenheim almost signed Thomas Muller in 2008 for three million euros |  MARCA in English

ការសម្រេចចិត្តរបស់ក្លឹបដែលមិនបន្តកុងត្រាថ្មី គឺជាការព្រមព្រៀងពីសំណាក់ភាគគីខាងក្រុមប្រឹក្សាភិបាលរបស់ក្លឹប និងបញ្ហាប្រាក់ឈ្នួលផងដែល ដោយក្លឹបបច្ចុប្បន្នកំពុងមានផែនការក្នុងការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ។ ទោះបីជាមិនបន្តកុងត្រាថ្មីក៏ដោយ ប៉ុន្តែក្រុម Bayern នឹងផ្តល់ជាការគោរពដល់ Muller ក្នុងការចូលរួមចំណែកក្នុងផ្នែកណាមួយរបស់ក្រុមនាពេលអនាគត ដោយការចរចារនឹងធ្វើឡើងក្នុងពេលឆាប់ៗ ខាងមុខនេះ។

Thomas Müller: 10 things on the Bayern Munich Raumdeuter | Bundesliga

 

Muller បានបង្ហើបអំពីមហិច្ឆតាក្នុងការបន្តអាជីពរបស់ខ្លួនបន្តទៀត ខណៈរូបគេរំពឹងថា នឹងមានសំណើរមកពីក្លឹបនៅសហរដ្ឋអាមេរិក ដោយគាត់បានចេញសេចក្តីប្រកាសថា លោកនឹងមិនលេងឲ្យក្រុមផ្សេងក្នុងក្របខណ្ឌ Bundesliga ជាដាច់ខាត៕

អត្ថបទទាក់ទង
  • March 2025
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930
    31