
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City បានសារភាពថា វាគឺជារឿងដែលពិបាកមួយសម្រាប់ក្រុមរបស់គាត់ក្នុងការមានសិទ្ធិទៅលេងនៅក្របខណ្ឌ Champions League សម្រាប់រដូវកាល ២០២៥-២០២៦ខាងមុខនេះ។ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្បាញបានបង្ហាញពីក្តីបារម្មណ៍ដ៍វែងឆ្វាយសម្រាប់រូបលោក ខណៈក្រុមម្ចាស់ជើងឯក Premier League បានត្រឹមប្រកួតស្មើ ២ទល់និង២ជាមួយក្រុមBrighton កាលពីថ្ងៃសៅរ៍។
លទ្ធផលបរាជ័យលើកទី៩គិតត្រឹមសប្តាហ៍ទី ២៩ បានជម្រុញអោយក្រុម Man City បន្តឈរនៅចំណាត់ថ្នាក់ទី ៥ បណ្តោះអាសន្ន និងមានគម្លាត២២ពិន្ទុពីក្រុមនាំមុខតារាង Liverpool ជាមួយនឹងការប្រកួតចំនួន ៩ទៀតដែលនៅសល់ត្រូវបិទបញ្ចប់រដូវកាល។ លោក Guardiola បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថាៈរហូតដល់ទីបញ្ចប់ ខ្ញុំគិតថាដូច្នេះ ។ ប្រាំបួនប្រកួតចុងក្រោយ។ខ្ញុំតែងតែមានទំនុកចិត្ត ក្នុងនាមជាគ្រូបង្វឹក។តែខ្ញុំរកឃើញភាពវិជ្ជមាននៅក្នុងក្រុមតែខ្ញុំដឹងថាវានឹងពិបាកណាស់។
ប្រភព:Dailypost
វីដេអូ:

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដែលកំពុងលេងខ្ចីជើងនៅក្រុម Aston Villa បង្ហាញអារម្មណ៍សៅហ្មង ថាខ្លួននឹងមិនមានជំនឿចិត្តថាអាចវិលត្រលប់មកលេងឲ្យក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលជាគ្រូបង្គោលនោះទេ។ បើទោះជាយ៉ាងណា ខ្សែប្រយុទ្ធស្លាបវ័យ ២៧ឆ្នាំ មិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួន ថាបន្ត ឬក៏ ចាកចេញនោះទេ នៅពេលចប់ការខ្ចីជើងនៅចុងរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Rashford មានកិច្ចសន្យាកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ឯណោះ៕ ប្រភព៖ BBC



