

ក្លឹបបិសាចក្រហម Manchester United បានយកឈ្នះយ៉ាងលំបាកទៅលើក្រុម Ipwich Town ក្នុងលទ្ធផល 3-2 នៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ ។

គ្រាប់បាល់ដំបូងក្នុងការប្រកួតបានកើតឡើងរបស់កីឡាករ Jaden Philogene។ United បានឆ្លើយតបវិញមួយគ្រាប់ដោយការដាក់សម្ពាធរហូតដល់មានការភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងពីសំណាក់កីឡាករ Sam Morsy, និងការរកបានមួយគ្រាប់ដោយ Matthijs de Light, ទោះបីជាយ៉ាងណាមិញ United បានធ្លាក់សម្ពាធនៃការប្រកួតសារជាថ្មីក្រោយការទទួលបានកាតក្រហមរបស់កីឡាករ Patrick Dorgu ដែលធ្វើឲ្យក្រុមនៅសល់គ្នាត្រឹមតែ១០នាក់។
ទោះបីជាក្រុមទទួលបានកាតក្រហមក៏ដោយប៉ុន្តែការរកបាន១គ្រាប់របស់ Harry Maguire បានជួយឲ្យក្រុម Man Utd ទទួលបាន៣ពិន្ទុយ៉ាងសំខាន់។ ក្រោយចប់ការប្រកួតគ្រូបង្វឹកលោក Ruben Amorim បានទទួលបានការរឹះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ Man utd ក្រោមហេតុផលដែលលោកបានដកខ្សែប្រយុទ្ធ GArnancho ចេញកំឡុងពេលដែលក្រុមកំពុងត្រូវការគ្រាប់បាល់ខ្លាំង៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



