
បរទេសៈ អតីតខ្សែការពារក្រុម Manchester United របស់ក្រុម Manchester United បានស្នើឱ្យក្លិបគួរតែពិចារណានាំ Paul Pogba ដែលបច្ចុប្បន្នមិនទាន់មានក្លឹបលេង បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Juventus ត្រូវបានបញ្ចប់ បន្ទាប់ពីការធ្វើតេស្ត Doping នៅ Juventus ។ Ferdinand បានស្នើថា Pogba អាចហ្វឹកហាត់ជាមួយក្រុម ដើម្បីទទួលបានមកវិញនូវកាយសម្បទារឹងមាំ និងមានសក្តានុពលមកកាន់ក្រុមវិញ។
ទោះយ៉ាងណារបាយការណ៍បានបង្ហាញថា ក្រុមបិសាចក្រហម Manchester United មិនមានគម្រោងចុះហត្ថលេខាលើខ្សែបម្រើវ័យ 31 ឆ្នាំម្តងទៀតឡើយ។ ខណៈដែលអ្នកតំណាងរបស់ Pogba រក្សាទំនាក់ទំនងល្អជាមួយនាយកបច្ចេកទេសលោក Jason Wilcox ខណៈនៅមិនមានការពិភាក្សាអំពីការត្រឡប់មកវិញនៅឡើយទេ។
Pogba កំពុងផ្តោតលើកាយសម្បទារបស់គាត់នៅពេលដែលគាត់ត្រៀមទទួលបានសិទ្ធិលេងម្តងទៀតនៅខែមីនា បន្ទាប់ពីការកាត់បន្ថយការព្យួររបស់គាត់ដល់ 18 ខែ។ ខណៈបច្ចុប្បន្ន Pogba កំពុងផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត MLS និងក្របខ័ណ្ឌ Premier League ដែលទិសដៅបន្ទាប់របស់គាត់នៅតែមិនប្រាកដប្រជា៕

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]


