
បរទេសៈ នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗ នេះ Cristiano Ronaldo បានសង្កត់ធ្ងន់ជុំវិញការប្រកួតប្រជែង និងទំនាក់ទំនងរបស់ខ្លួនជាមួយនឹង Lionel Messi ដែលគូប្រជែងរាប់សិបឆ្នាំមកហើយ។ Ronaldo បានបង្ហើបថា ទំនាក់ទំនងរវាងពួកគេ២គឺល្អខ្លាំងណាស់ ដែលវាខុសប្លែកពីការយល់ឃើញរបស់មហារជន។ Ronaldo បានបន្ថែមថា ការយល់ឃើញកន្លងមកអំពីការប្រកួតប្រជែងរបស់ពួកគេគឺភាគច្រើនកើតឡើងដោយការប្រៀបធៀបរបស់អ្នកគាំទ្រ និងសារព័ត៌មានប៉ុណ្ណោះ ខណៈចំណងមិត្តភាពរវាងពួកគេទាំង២គឺល្អ ។
និយាយអំពីកេរ្តិ៍តំណែលរបស់ពួកគេក្នុងពិភពលោក Ronaldo ក៏បានបន្ថែមថា វានឹងក្លាយជារឿងដល់ពិបាកសម្រាប់កីឡាករបាល់ទាត់ជំនាន់ក្រោយៗ ក្នុងការបំបែក៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



