Close
Featured-Image
Prediction: Fulham អាចសងសឹក Man.Utd បានដែររឺទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតនៅក្របខណ្ឌ EPL រវាងក្រុមម្ចាស់ផ្ទះ Fulham និងត្រូវបើកទ្វារកីឡដ្ឋាន Craven Cottage របស់ខ្លួនទទួលក្រុម Man.Utd នៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃចន្ទស្អែកនេះ។គួររំលឹកថា ការប្រកួតបើកឆាកនៅក្របខណ្ឌ Premier League រដូវកាល ២០២៤-២០២៥ នេះក្រុម Fulham បានរងបរាជ័យដោយលទ្ធផល១ទល់និង០ ក្នុងខែសីហា ទោះយ៉ាងណាការប្រយុទ្ធនៅព្រឹកថ្ងៃចន្ទនេះក្រុមម្ចាស់ផ្ទះមានគម្លាត៧ពិន្ទុពីលើក្រុម Man.Utd ដោយឈរនៅលេខរៀងទី១០មាន៣៣ពិន្ទុ ខណៈ Man.Utd ឈរនៅលេខរៀងទី១៣មាន ២៦ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United 1-0 Fulham Stats: Zirkzee the Hero for United in Season  Opener | Opta Analyst
១.ប្រវត្តិជួបគ្នា
ធ្លាប់ជួបគ្នា ៥ដងចុងក្រោយ Man.Utd ឈ្នះ៤Fulham ឈ្នះ១ ។កាប្រកួតចុងក្រោយបង្អស់ Man.Utd ផ្តួល Fulham ១ទល់និង០ នៅដើមរដូវកាលនេះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Fulham
Fulham ក៏មានបញ្ហាខ្សែការពារសញ្ជាតិហូឡង់ Kenny Tete (ជង្គង់) និងកីឡាករខ្ចីជើងរបស់ Arsenal Reiss Nelson (សរសៃពួរ) អវត្តមានសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ។ខ្សែបម្រើកណ្តាល Sasa Lukic មិនច្បាស់លាស់ និងអាចអវត្តមាន១០ដង សម្រាប់រដូវកាលនេះ ក្រោយជាប់ការហាមប្រាមពីរប្រកួតជាបន្តបន្ទាប់កំលុងពេលប្រកួតជាមួយ Newcastle United និង Nottingham Forest ។Tom Cairney, Harrison Reed និង protege Josh King វ័យ ១៨ ឆ្នាំ គឺជាជម្រើសបម្រុង ប៉ុន្តែការផ្លាស់ប្តូរតែមួយគត់ដែលលោក Silva អាចនឹងពិចារណាគឺTraore និង Alex Iwobi។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Andersen, Bassey, Robinson; Berge, Lukic; Wilson, Smith Rowe, Traore; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Three things we learned from Manchester United 1-0 Fulham
៣.ពត៌មានក្រុម(ភ្ញៀវ)Man.Utd
ជោគជ័យពាក់កណ្តាលសប្តាហ៍របស់ Man United លើក្រុម Rangers ប៉ុន្តែក្រុមមានបញ្ហាដោយសារតែកីឡាករ Matthijs de Ligt និង Leny Yoro មិនអាចឈានដល់ម៉ោងកំណត់នោះទេ(លេងច្រើនហួសកំលាំង) ដូច្នេះលោក Amorim មិនអាចធានាថាអ្នកទាំងពីរនឹងចូលលេងនៅថ្ងៃអាទិត្យខណៈគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបនៅទីក្រុងឡុងដ៏នេះ។កីឡាករដែលនៅមានបញ្ហារបួសរាំរៃមានដូចជា Mason Mount (ជើង), Jonny Evans (សាច់ដុំ) និង Luke Shaw (សរសៃពួរ) នៅ ប៉ុន្តែ Victor Lindelof ត្រលប់មកហ្វឹកហាត់វិញ ខណៈ Noussair Mazraoui ត្រៀមចូលលេងក្រោយអវត្តមាននៅ Europa League ។ប្រភពពី Fabrizio Romano បានលើកឡើងថាៈ អ្នកចាំទីដៃទី១ Andre Onana មិនបានបង្ហាញខ្លួនទេ ដោយជំនួសមកវិញគឺ Altay Bayindir ក្រោយបង្ហាញកំហុសចុងក្រោយពេលចាញ់ Brighton ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, Maguire, Martinez; Diallo, Ugarte, Mainoo, Dalot; Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ២:២ Man.Utd
ប្រភព:whoscored &sportsmole&90min

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031