

មានបំណងចង់ឈ្នះពានរង្វាន់ Premier League ក្នុងផ្ទះលើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២៥នេះ ក្រុមហង្សក្រហម Liverpool និងត្រូវបើកទ្វារ កីឡដ្ឋាន Anfield ដើម្បិទទួលស្វាគមន៍ក្រុម Ipswich Town នៅរាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១០យប់។ ៦ប្រកួតចុងក្រោយរបស់ម្ចាស់ផ្ទះនៅក្របខណ្ឌ EPL មិនដែលចាញ់ពោលគឺឈ្នះ ៤ស្មើ២ឈរនៅលេខរៀងទី១ ខណៈក្រុមភ្ញៀវ Ipswich town បច្ចុប្បន្នឈរនៅលេខរៀងទី ១៨ដោយចាញ់៤ស្មើ១ឈ្នះ១ខណៈ២ប្រកួតចុងក្រោយមិនដែលឈ្នះនិងស្មើ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Liverpool ឈ្នះ ៤ស្មើ១ ខណៈការប្រកួតចុងក្រោយបង្អស់ Liverpool ផ្តួលម្ចាស់ផ្ទះ Ipswich Town ២ទល់និង០ នៅខែសីហា ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Liverpool
ទាំង Curtis Jones និង Ryan Gravenberch ត្រូវបានដកចេញនៅពាក់កណ្តាលតង់ពេល Liverpoolផ្តួលក្រុមបារាំង Lille នៅUCL។ គ្រូបង្វឹកលោក Slot បានបញ្ជាក់ថា Jones មិនអាចលេងបានសម្រាប់ការប្រកួតនេះទេ ប៉ុន្តែ Alexis Mac Allister រំពឹងថានឹងអាចត្រលប់មកជួយក្រុមវិញ ស្របពេល Slot ប្រាកដជាថាមិនមានវត្តមាន Diogo Jota (សាច់ដុំ) និង Joe Gomez (របួសសរសៃពួរ) សម្រាប់ចុងសប្តាហ៍។បន្ទាប់ពី Slot បានធ្វើការផ្លាស់ប្តូរមួយចំនួននៅពាក់កណ្តាលសប្តាហ៍ ក្រុមម្ចាស់ផ្ទះត្រៀមាក់ Cody Gakpo អាចនិងដើរតាមគន្លងរៀមច្បង Ruud van Nistelrooy និង Robin van Persie ដោយក្លាយជាកីឡាករហូឡង់ទី ៣ ដែលអាចរកគ្រាប់បាល់បានក្នុងការប្រកួតក្នុងផ្ទះ ៥ លើកជាប់ៗគ្នានៅ Premier League បានរឺយ៉ាងណា?
–ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Gravenberch, Mac Allister; Salah, Szoboszlai, Chiesa; Gakpo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុម(ភ្ញៀវ)Ipswich Town
ខណៈ Liverpool អាចនឹងបាត់បង់ខ្សែបម្រើអង់គ្លេសសម្រាប់សប្តាហ៍ទី ២៣ នោះ Ipswich នឹងស្វាគមន៍ការត្រលប់មកវិញរបស់ Kalvin Phillips ដែលមិនមានសិទ្ធិជួបជាមួយអតីតក្លឹបMan.City កាលពីចុងសប្តាហ៍មុន ប៉ុន្តែឥឡូវនេះអាចឈានជើងចូលជំនួស Sam Morsy នៅបម្រើកណ្តាល។ក្រុមរហស្សនាម Tracto Boys ក៏មិនមានវត្តមាន Axel Tuanzebe និង George Hirst ប៉ុន្តែ Sammie Szmodics (កជើង), Conor Chaplin (ជង្គង់) និង Chiedozie Ogbene (សរសៃ) នៅតែមិនចូលរួម ចំណែក Jacob Greaves និង Luke Woolfenden ក៏មិនមានវត្តមានហើយក៏មិនមានហេតុផលពន្យល់បានដែរ។កីឡាករខ្ចីជើងពីក្រុម Brighton & Hove Albion គឺខ្សែបម្រើ-ប្រយុទ្ធអន្តរជាតិប៉ារ៉ាហ្គាយ Julio Enciso ត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងWalton; Tuanzebe, O’Shea, Greaves, Davis; Phillips, Cajuste; Johnson, Hutchinson, Philogene; Delap
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៤ : ០ Ipswich town
ប្រភព:whoscored &sportsmole&90min

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]


