
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United គឺ Ruben Amorim បានទទួលស្គាល់ថា នេះអាចជាឈុតដ៏អាក្រក់បំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់ក្លឹប Man United ក្រោយបរាជ័យក្រោមថ្វីជើងក្រុម Birghton ដោយលទ្ធផល ៣-0 នៅក្នុងផ្ទះខ្លួនឯង ។ ការបរាជ័យនេះបានធ្វើឲ្យក្រុម Man Utd បរាជ័យជាលើកទី៦ក្នុងការប្រកួតចំនួន១២ក្នុងផ្ទះ ដែលនេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ១៨៩៣-៩៤។ ក្រោមការដឹកនាំរបស់លោក Amorim ក្លឹបរកបានត្រឹមតែ១១ពិន្ទុ ក្នុង១១ប្រកួត ដោយបច្ចុប្បន្នស្ថិតនៅលេខ១៣នៃតារាង Premier Leaguee ។ ទោះជាយ៉ាងណាមិញលោក Amorim នឹងមានប្តេជ្ញាចិត្តថា ទម្រង់លេងរបស់លោក និងជួយឲ្យក្រុមទទួលបានជោគជ័យសារជាថ្មី ។ បច្ចុប្បន្នក្លឹបមួយនេះក៏មានបញ្ហាប្រឈមដ៏ធំមួយទៀតផងដែលគឺទាក់ទងនឹងអនាគតរបស់កីឡាករសំខាន់ដូចជា Marcus Rashford និង Casemiro ដែលសុទ្ធសឹងតែផ្សារភ្ជាប់ពាក្យចរចាមរាមថា នឹងចាកចេញឆាប់ៗនេះ ៕

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


