
អាជីពរបស់អ្នកចាត់ការទូទៅក្លឹប Leicester City បានបន្តធ្លាក់ចុះកាន់តែអាក្រក់ទៅអាក្រក់ទៅសម្រាប់លោក Ruud van Nistelrooy ក្រោយពីក្រុមរបស់អ្នកចាត់ការសញ្ជាតិហូឡង់បានប្រកួតចាញ់ក្រុម Fulham កាលពីថ្ងៃសៅរ៍នៅទឹកដីខ្លួនឯងដោយលទ្ធផល ២ទល់និង០។ បរាជ័យនេះគឺជាការបរាជ័យលើកទី ៧ របស់Leicester ក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy ពោលគឺស្មើ២និងឈ្នះ២ ក្នុងការដឹកនាំ ១១លើករបស់គាត់។គួរកត់សម្គាល់ថាកំលុងការប្រកួតក្រុមភ្ញៀវបាននាំមុខដោយលទ្ធផល១ទល់និង០ ប្រិយមិត្តរបស់ក្រុមម្ចាស់ផ្ទះបានស្រែករិះគន់ថា អ្នកមិនដឹងថាអ្នកកំពុងធ្វើអី?ហើយមិនយូរប៉ុន្មានខ្សែការពារស្លាបស្តាំ Adama Traore បានបង្កើនគុណសម្បត្តិរកគ្រាប់បាល់ទី២ធ្វើអោយអ្នកចាត់ការ Van Nistelrooy បច្ចុប្បន្នមានវ័យ៤៨ឆ្នាំមានអារម្មណ៏មិននឹងនរនៅក្នុងខ្លួននោះទេ។ បុរសសញ្ជាតិហូឡង់រូបនេះក្រោយចាកចេញពីក្រុម Man.Utd បានចូលមកជំនួសតំណែង Steve Cooper នៅចុងខែវិច្ឆិកាបានឆ្លើយតបថាគាត់ត្រូវតែទទួលយកអារម្មណ៍ពីអ្នកគាំទ្រខណៈបច្ចុប្បន្នឈរនៅលេខរៀងទី២បាតតារាង(លេខ១៩)។
ប្រភព:BBC

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


