

បរទេសៈ អនាគតរបស់ Mohamed Salah នៅ Liverpool បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលកិច្ចសន្យារបស់គាត់ជិតផុតកំណត់ ។ បើទោះបីជារដូវកាលរបស់គាត់ជាមួយនឹង Liverpool ធ្វើបានយ៉ាងល្អ ដោយអាចរកបាន 18 គ្រាប់និង 13 assists, តែបច្ចុប្បន្ននៅមិនទាន់មានការពិភាក្សាអំពីការបន្តកុងត្រាថ្មីនៅឡើយ ។ ក្លឹប Al-Hilal របស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថាកំពុងកំណត់គោលដៅ Salah ជាអ្នកជំនួស Neymar ដែលត្រូវបានរំពឹងទុកអំពីការចាកចេញ។ អ្នកគាំទ្រ Liverpool ហាក់បីមានក្តីព្រួយបារម្ភ ខណៈកុងត្រារបស់កីឡាករឆ្នើមដូចជា Salah, Van Dijk និង Alexander-Arnold សុទ្ធសឹងតែជិតផុតសុពលភាពទាំងអស់ ៕


កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]


