

អ្នកចាំទីដៃទី២របស់ក្រុមបិសាចក្រហម Man.Utd កីឡាករ Altay Bayindir គឺជាប្រធានបទនៃការសើចចំអកកាលពីខែធ្នូកន្លងទៅបន្ទាប់ពីអ្នកចាំទីអន្តរជាតិតួគីមិនអាចសង្គ្រោះបាល់ការទាត់ពីជ្រុងរបស់ Son Heung-Min នៅនាទីទី ៨៨ខណៈវាជាលទ្ធផលដែលឈឺចាប់បន្ទាប់ពី Man. United បានធ្លាក់ចេញពីក្របខណ្ឌ Carabao Cup វគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើង Tottenham ។ការពិត Bayindir មិនចង់ទទួលតួនាទីជាជម្រើសទី ២សម្រាប់ឱកាសលេងឱ្យក្លឹបដ៍ធំជាងគេមួយក្នុងពិភពលោកនេះទេ ប៉ុន្តែត្រឹមតែមួយខែ និងការបង្ហាញខ្លួនមួយលើកក្រោយមក អ្នកចាត់ការទូទៅរបស់គាត់ Ruben Amorim បានពណ៌នាគាត់ថាជា វីរបុរសរបស់យើង” ខណៈកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានរួមចំណែកយ៉ាងសំខាន់ដល់ក្រុមរបស់គាត់ក្នុងការឆ្លងផុតពានរង្វាន់ FA Cup ជុំទី ៣ ក្រោយផ្តួល Arsenal ដោយបាល់ប៉េណាំងទី ៥ទល់និង១ បន្ទាប់ពីការប្រកួតម៉ោងធម្មតាស្មើគ្នា១ ទល់និង១។

Man.United បានទិញ Bayindir ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ក្នុងតម្លៃខ្លួន ៤.៣ លានផោនពី Fenerbahce ខណៈរូបគេបង្ហាញខ្លួនបានតែ៤លើកនៅរដូវកាលនេះក្នុងពានរង្វាន់ Carabao Cup និង FA Cup។
ការសង្គ្រោះបាល់ជាច្រើនរបស់ Bayindirពីសំណាក់ Martin Odegaard និងការសង្គ្រោះបាល់តែតក្បាលពីសំណាក់ Declan Rice និងការស៊ុតបាល់នៅម៉ោងបន្ថេម ព្រមទាំងការសង្គ្រោះបាល់ប៉េណាំងទីសំណាក់ Kai Havertz គ្រាប់បាល់កាត់សេចក្តីបានធ្វើអោយ Man.Utd ត្រូវឆ្លងទៅជុំទី៤បន្តទៀតត្រៀមជួប Leicester City ។
ប្រភព:BBC

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


