

វីរបុរសរបស់ក្រុមហង្សក្រហម Liverpool លោក Robbie Fowler បានសារភាពថាគាត់ស្ទើរតែមិនជឿថាកីឡាករ Darwin Nunez បច្ចុប្បន្នជាកីឡាកររបស់ក្រុមកំពុងនាំមុខតារាងនោះទេ។ អតីតខ្សែប្រយុទ្ធLiverpool បានវាយតម្លៃថា Nunez កីឡាករអន្តរជាតិអ៊ុយរូហ្គាយរូបនេះបច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងមិនបានល្អគ្រប់គ្រាន់សម្រាប់ការបំពេញតួនាទីនៅតំបន់ប្រយុទ្ធរបស់ក្រុមនោះទេ ខណៈជាក់ស្តែងរូបគេក៍មានកង្វះខាតគ្រាប់បាល់បញ្ចូលទីដែលជាកង្វល់ចម្បងផងដែរ។

វិលត្រលប់ទៅមើលអតីតកាលសម្រាប់កីឡាករអាមេរិកខាងត្បូងមាបានបង្ហាញទម្រង់លេងអាចទទួលយកបានក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក លោក Jurgen Klopp ប៉ុន្តែក្រោយការមកដល់របស់គ្រូបង្វឹកសញ្ជាតិហូឡង់លោក Jugen Klopp ទោះបីក្រុមកំពុងឈរនៅលេខរៀងទី១ ប៉ុន្តែ Nunez បច្ចុប្បន្ន រកបានត្រឹមតែ៤គ្រាប់ និង Assist ត្រឹមតែ ៤ដងសម្រាប់ការប្រកួត២៦លើកនៅគ្រប់ក្របខណ្ឌប្រកួត ចុងក្រោយប៉ុណ្ណោះ បើទោះបីជារូបគេទើបតែ Assist បាន១ដងចុងក្រោយសម្រាប់Diego Jota ក្នុងជំនួបជាមួយAccrington Stanley សម្រាប់ការប្រកួត FA Cup ជុំទី ៣កាលពីថ្ងៃសៅរ៍ក៏ដោយ។
Fowler បានចាប់ផ្តើមបាត់បង់ការអត់ធ្មត់ជាមួយ Nunez និងត្រូវបានដកស្រង់សម្តីដោយ ITV ថាៈមនុស្សប្រហែលជាអ្នកគាំទ្រគ្រប់គ្នាអាចប្រតិកម្មដាក់ខ្ញុំចំពោះការនិយាយបែបនេះ ហើយនិយាយថា អូ គាត់ធ្វើការលំបាកណាស់ ប៉ុន្តែសូមចងចាំថាអ្នកមិនគួរចុះហត្ថលេខានាំយកកីឡាករដែលមកដើម្បីធ្វើត្រឹមការងារដែលលំបាកទេនៅក្នុងវិស័យបាល់ទាត់គឺបែបនេះ ប៉ុន្តែប្រសិនជាអ្នកមានមានបញ្ហារបួសអ្នកគួរគួរបង្ហាញពីការខំប្រឹងប្រែងដើម្បីស្វែងរកចំនុចវិជ្ជមាននិងជាតម្រូវការបានល្អជាមុន នោះគឺការរកគ្រាប់បាល់តែម្តងព្រោះក្នុងនាមជាកីឡាករពាក់អាវ Liverpool នេះឯង។
ប្រភព:Dailypost
វីឌេអូ:

អតីតអ្នកចាត់ការទូទៅក្រុមហង្សក្រម Liverpool លោក Jurgen Klopp ធ្លាប់បានបញ្ចេញមតិរិះគន់ចាស់ដៃដោយជឿជាក់ថា Club World Cup គឺជា គំនិតដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពបាល់ទាត់ ដោយសារតែរូបលោកមានហេតុផលតែមួយគត់នោះគឺសំដៅទៅដល់ការភ័យខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរលើសុខុមាលភាពកីឡាករនេះតែម្តង។បច្ចុប្បន្នស្ថិតក្នុងវ័យ ៥៨អតីតគ្រូបង្វឹកហង្សក្រហម Liverpool កំពុងមានតួនាទីជាប្រធានគណកម្មការគ្រប់គ្រង ក្លឹបបាល់ទាត់ Red Bull និងជាបុត្រសម្ព័ន្ធរបស់ Red Bull Salzburg របស់អូទ្រីសដែលមានវត្តមានសម្រាប់ការប្រកួតរដូវក្តៅនេះនៅសហរដ្ឋអាមេរិកក្នុងព្រឹត្តការណ៍FIFA Club World Cup។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនលើកទី១! អតីតគ្រូបង្វឹកម្នាក់បន្តរិះគន់មិនសំចៃមាត់លើព្រឹត្តការណ៍ FIFA Club World Cup សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កំលុងពេលដឹកនាំនៅអង់គ្លេសលោក Klopp ជារឿយៗបានត្អូញត្អែរអំពីបន្ទុកការងារ និងការកកស្ទះការប្រកួតរបស់កីឡាករ(ជាន់កាលវិភាគប្រកួត) ហើយប៉ុន្មានថ្ងៃមុនការប្រកួត Club World Cup សហព័ន្ធកីឡាបាល់ទាត់ពិភពលោក Fifpro បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា កីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យសម្រាកយ៉ាងហោចណាស់បួនសប្តាហ៍មុនពេលព្រឹត្តការណ៍ប្រកួតក្លឹបមកពីទ្វីបទាំងអស់នៅជុំវិញពិភពលោកចាប់ផ្តើម។ទោះយ៉ាងណាការប្រកួត Club World Cup ឆ្នាំនេះ គឺជាការប្រកួតដំបូងដែលមានក្រុមរហូតដល់ទៅ […]

