
លោក David Moyes ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹបស្ករគ្រាប់ Everton ខណៈបុរសសញ្ជាតិស្កុតឡេនបានវិលត្រឡប់ទៅកាន់ទឹកដីទីលាន Goodison Park ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣(ពោលគឺ១១ឆ្នាំ ២០០២-២០១៣) ក្រោយចាកចេញទៅដឹកនាំ Man.Utd ជំនួសគ្រូតា Sir Alex Ferguson នាពេលនោះ។ លោក Moyes បច្ចុប្បន្នមានវ័យ ៦១ ឆ្នាំធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹប Sunderland, Real Sociedad និងចុងក្រោយគឺ West Ham United ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Europa Conference League និងធ្លាប់ដឹកនាំ Everton ឈានដល់វគ្គផ្តាច់ព្រ័ត្រFA Cup នៅឆ្នាំ ២០០៩ផងដែរ ។
បច្ចុប្បន្ន Everton ឈរនៅចំណាត់ថ្នាក់លេខរៀងទី ១៦ និងមានគម្លាតត្រឹម១ពិន្ទុប៉ុណ្ណោះ ខណៈ ពួកគេទើបតែបញ្ចប់តំណែងអតីតគ្រូបង្វឹកលោក Sean Dyche កាលពីពាក់កណ្តាលសប្តាហ៏នេះក្រោយដឹកនាំមិនបានទទួលលទ្ធផលល្អទាល់តែសោះ។
ប្រភព:Eurosport

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



