
យ៉ាងហោចណាស់កីឡាករ Manchester United បីនាក់អាចចាកចេញខែមករា ២០២៥នេះ នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅចុងបញ្ចប់នៃរដូវកាលនេះតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ចេញឈ្មោះកីឡាករទាំងបីនាក់នោះមានដូចជាៈ Casemiro, Victor Lindelof និង Christian Eriksen។បច្ចុប្បន្នបិសាចក្រហមMan.Utdឈរនៅលេខរៀងទី ១៤និងមានគម្លាតត្រឹមតែ៧ពិន្ទុប៉ុណ្ណោះពីតំបន់ កាត់ចោល ខណៈការប្រកួតនៅដើមខែមករា ឆ្នាំថ្មី២០២៥ពួកគេត្រៀមជួបសុទ្ធតែក្រុមប្រជែងពានមាន Liverpool និង Arsenal ជាដើម។
Man.United កំពុងសម្លឹងចង់បញ្ចេញកីឡាករដែលមានប្រាក់ចំណូលច្រើនៗតែមានវ័យជ្រែលើសពី៣០ចេញពីទឹកដី Old Trafford ខណៈការអះអាងរបស់អ្នកជំនាញផ្នែកដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Romano បានសរសេរនៅថ្ងៃចូលឆ្នាំថ្មីនេះថាក្រៅពីCasemiro ដែលមានប្រាក់ឈ្នួលច្រើនបំផុតដល់ទៅ៣៥ម៉ឺនផោន នៅមានCristian Eriksenដែលមានប្រាក់ឈ្នួលប្រមាណ១៥ម៉ឺនផោន និង Vector Lindelof១២ម៉ឺនផោនផងដែរ។ បុរសសញ្ជាតិអ៊ីតាលីដែលល្បីល្បាញ និង ភាគច្រើនដឹងរឿងការផ្ទេរកីឡាករនេះបន្ថែមថាៈ ក្លឹបត្រូវតែលក់កីឡាករចាស់ចេញដើម្បីនាំយកកីឡាករថ្មី ហើយខ្សែបម្រើប្រេស៊ីលគឺស្ថិតក្នុងចំណោមកីឡាករទាំង៣ ខាងលើដែលមានភាគរយខ្ពស់ក្នុងការចាកចេញប្រសិនជាមានសំណើរល្អណាមួយ។
ប្រភព:Dailypost

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ Barca ទទួលបានសំណើរ១០០លានអឺរ៉ូពីអារ៉ាប់ដែលចង់ខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់របស់ខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool នឹងត្រូវប្រកាសជើងឯក Premier League រដូវកាលនេះតែម្តង […]



