Close
Featured-Image
Prediction: Brentford អាចផ្តួលArsenal ដើម្បីលុបលាងប្រវត្តិសាស្រ្តបានដែរទេ?
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំសកលបានខិតជិតមកដល់ នៅឯកីឡដ្ឋាន Gtech Community គឺក្រុមគូប្រជែងរួមទីក្រុងឡុងដ៍ Brentford​ និងត្រូវបើកទ្វារទទួលក្រុមកាំភ្លើងធំArsenal សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងនៃដើមឆ្នាំថ្មី ២០២៥នៅថ្ងៃទី ២ ខែមករា ២០២៥នាថ្ងៃព្រហស្បត្ត៍វេលាម៉ោង ១២និង ៣០នាទីកណ្តាលអធ្រាត។សម្រាប់៦ប្រកួតចុងក្រោយ Brentford ឈ្នះ៣ចាញ់២ និងស្មើ១ឈរនៅលេខរៀងទី១២ ខណៈArsenal ឈរនៅលេខរៀងទី៣ ក្រោយពី៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ២ខណៈការប្រកួតចុងក្រោយបង្អស់បានត្រឹមស្មើក្រុម Brighton ដោយលទ្ធផល ០ទល់និង០។ Arsenal ត្រូវការឈ្នះBrentford ដើម្បីឡើងមកឈរនៅលេខរៀងទី២ ក៏ព្រោះតែបច្ចុប្បន្ន Arsenal ឈរនៅលេខរៀងទី៣នាំមុខលេខរៀងទី២ដោយ Nottingham Forest មាន១ពិន្ទុនាំមុខ ខណៈLiverpool ឈរនៅលេខរៀងទី១មាន៩ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 2 - 1 Brentford - Match Report | Arsenal.com
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Brentford មិនដែលឈ្នះArsenal ទេ។ពោលគឺស្មើ១និងចាញ់៤ ដង ខណៈការប្រកួតចុងក្រោយបង្អស់កាលពីខែមិនា ២០២៤ Arsenal បានផ្តួល Brentford ក្នុងនាមម្ចាស់ផ្ទះដោយលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)

កាល​ពី​ថ្ងៃ​ចន្ទ លោក Frank បានបញ្ចាក់ពីបញ្ហា​សាច់ដុំ​របស់ Mee ប៉ុន្តែ Flekken អាចនិងចូលលេង ខណៈHakon Valdimarsson ត្រៀមវិលត្រលប់មកវិញដើម្បីបំពេញចន្លោះ ប្រហោង។កីឡាករ Sepp van den Berg (ក្រលៀន) និង Mathias Jensen (ភ្លៅ) ក៏ត្រៀមវិលជួយក្រុម ប៉ុន្តែ Igor Thiago (ជង្គង់), Gustavo Nunes (ខ្នង), Rico Henry (ជង្គង់), Aaron Hickey (ភ្លៅ), Josh Dasilva ( ជង្គង់), Kristoffer Ajer (កជើង) និង Ethan Pinnock (ភ្លៅ) ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Roerslev, Collins, Van den Berg, Lewis-Potter; Janelt, Norgaard; Mbeumo, Damsgaard, Schade; Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Arsenal vs Brentford 2-1: Premier League – as it happened | Football News | Al Jazeera
៣.ពត៌មានក្រុម(ភ្ញៀវ)​Arsenal
លោក Mikel Arteta បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា Saka បានវះកាត់ព្យាបាលរបួសសរសៃពួរធ្ងន់ធ្ងររបស់គាត់រួចហើយ ខណៈ Raheem Sterling ត្រៀមខ្លួនចូលលេងប្រសិនបញ្ហារបួសមិនមានអ្វីចោតសម្រាប់កីឡាករដែលខ្ចីជើងពីChelsea រូបនេះ។ សម្រាប់ខ្សែការពារ Takehiro Tomiyasu និង Ben White នៅតែស្ថិតក្រៅទីលានក្នុងការសម្រាកព្យាបាលពីបញ្ហាជង្គង់ធ្ងន់ធ្ងរ ។
Arteta បានចាប់ផ្តើមដាក់ Gabriel Martinelli ជំនួស Saka ទល់នឹង Brentford ដើម្បីសម្រុះសម្រួលតំបន់ប្រយុទ្ធដល់ Gabriel Jesusខណៈ គ្រូបង្វឹកក្រុមកាំភ្លើងធំចង់ពង្រឹងតំបន់កណ្តាលជាមួយវត្តមានរបស់ Thomas Partey ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, Saliba, Gabriel, Lewis-Skelly; Odegaard, Partey, Rice; Martinelli, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brentford ១ : ៣ Arsenal
ប្រភព:whoscored &sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករតែម្នាក់គត់ដែលទទួលបានការសុំទោស ក្រោយពីមិនបានឈ្នះពាន Ballon d’Or
featured image

បរទេសៈ លោក Zinedine Zidane បង្ហាញចំណាប់អារម្មណ៍ និងជឿជាក់ថា Andres Iniesta ត្រូវបានមើលរំលងក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ២០១០ ទោះបីជារូបគេគឺជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup ជាមួយនឹងគ្រាប់បាល់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។ Iniesta បានបញ្ចប់នៅចំណាត់ថ្នាក់ក្រោយ Lionel Messi ដែលបានជាម្ចាស់ជើងឯកបាល់មាសនាពេលនោះ។ Zidane បាននិយាយថា Iniesta បានធ្វើឲ្យមនុស្សគ្រប់គ្នាមានក្តីស្រមៃមួយ ហើយរូបគេសាកសមនឹងទទួលបានវា សម្រាប់ការលះបង់ឲ្យក្លឹប និងក្រុមជម្រើសជាតិ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោក​ Pascal Ferré ជា France Football’s then-editor បានធ្វើការសុំទោសទៅដល់ Iniesta ក្នុងឆ្នាំ២០១៨ ដោយបាននិយាយថា “សូមអ្នកលើកលែងឲ្យពួកយើង Andres,..ប្រាកដណាស់ ក្នុងចំណោមការខកចិត្តទាំងអស់នៅក្នុងបញ្ជីអ្នកឈ្នះ Ballon […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Manchester City 34 18 7 9 66 43 +23 61
    4 Nottingham Forest 33 18 6 9 53 39 +14 60
    5 Newcastle United 33 18 5 10 62 44 +18 59
    6 Chelsea 33 16 9 8 58 40 +18 57
    7 Aston Villa 34 16 9 9 54 49 +5 57
    8 AFC Bournemouth 33 13 10 10 52 40 +12 49
    9 Fulham 33 13 9 11 48 45 +3 48
    10 Brighton & Hov… 33 12 12 9 53 53 +0 48
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Everton 33 8 14 11 34 40 -6 38
    14 Manchester United 33 10 8 15 38 46 -8 38
    15 Wolverhampton Wanderers 33 11 5 17 48 61 -13 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 33 9 9 15 37 55 -18 36
    18 Ipswich Town 33 4 9 20 33 71 -38 21
    19 Leicester City 33 4 6 23 27 73 -46 18
    20 Southampton 33 2 5 26 24 78 -54 11
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031  
  • Sponsor by 88Bol