Close
Featured-Image
Prediction: Brentford អាចផ្តួលArsenal ដើម្បីលុបលាងប្រវត្តិសាស្រ្តបានដែរទេ?
ទំហំអក្សរ
តូច
ធំ

បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំសកលបានខិតជិតមកដល់ នៅឯកីឡដ្ឋាន Gtech Community គឺក្រុមគូប្រជែងរួមទីក្រុងឡុងដ៍ Brentford​ និងត្រូវបើកទ្វារទទួលក្រុមកាំភ្លើងធំArsenal សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាលើកដំបូងនៃដើមឆ្នាំថ្មី ២០២៥នៅថ្ងៃទី ២ ខែមករា ២០២៥នាថ្ងៃព្រហស្បត្ត៍វេលាម៉ោង ១២និង ៣០នាទីកណ្តាលអធ្រាត។សម្រាប់៦ប្រកួតចុងក្រោយ Brentford ឈ្នះ៣ចាញ់២ និងស្មើ១ឈរនៅលេខរៀងទី១២ ខណៈArsenal ឈរនៅលេខរៀងទី៣ ក្រោយពី៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ២ខណៈការប្រកួតចុងក្រោយបង្អស់បានត្រឹមស្មើក្រុម Brighton ដោយលទ្ធផល ០ទល់និង០។ Arsenal ត្រូវការឈ្នះBrentford ដើម្បីឡើងមកឈរនៅលេខរៀងទី២ ក៏ព្រោះតែបច្ចុប្បន្ន Arsenal ឈរនៅលេខរៀងទី៣នាំមុខលេខរៀងទី២ដោយ Nottingham Forest មាន១ពិន្ទុនាំមុខ ខណៈLiverpool ឈរនៅលេខរៀងទី១មាន៩ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal 2 - 1 Brentford - Match Report | Arsenal.com
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Brentford មិនដែលឈ្នះArsenal ទេ។ពោលគឺស្មើ១និងចាញ់៤ ដង ខណៈការប្រកួតចុងក្រោយបង្អស់កាលពីខែមិនា ២០២៤ Arsenal បានផ្តួល Brentford ក្នុងនាមម្ចាស់ផ្ទះដោយលទ្ធផល ២ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)

កាល​ពី​ថ្ងៃ​ចន្ទ លោក Frank បានបញ្ចាក់ពីបញ្ហា​សាច់ដុំ​របស់ Mee ប៉ុន្តែ Flekken អាចនិងចូលលេង ខណៈHakon Valdimarsson ត្រៀមវិលត្រលប់មកវិញដើម្បីបំពេញចន្លោះ ប្រហោង។កីឡាករ Sepp van den Berg (ក្រលៀន) និង Mathias Jensen (ភ្លៅ) ក៏ត្រៀមវិលជួយក្រុម ប៉ុន្តែ Igor Thiago (ជង្គង់), Gustavo Nunes (ខ្នង), Rico Henry (ជង្គង់), Aaron Hickey (ភ្លៅ), Josh Dasilva ( ជង្គង់), Kristoffer Ajer (កជើង) និង Ethan Pinnock (ភ្លៅ) ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Roerslev, Collins, Van den Berg, Lewis-Potter; Janelt, Norgaard; Mbeumo, Damsgaard, Schade; Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Arsenal vs Brentford 2-1: Premier League – as it happened | Football News | Al Jazeera
៣.ពត៌មានក្រុម(ភ្ញៀវ)​Arsenal
លោក Mikel Arteta បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា Saka បានវះកាត់ព្យាបាលរបួសសរសៃពួរធ្ងន់ធ្ងររបស់គាត់រួចហើយ ខណៈ Raheem Sterling ត្រៀមខ្លួនចូលលេងប្រសិនបញ្ហារបួសមិនមានអ្វីចោតសម្រាប់កីឡាករដែលខ្ចីជើងពីChelsea រូបនេះ។ សម្រាប់ខ្សែការពារ Takehiro Tomiyasu និង Ben White នៅតែស្ថិតក្រៅទីលានក្នុងការសម្រាកព្យាបាលពីបញ្ហាជង្គង់ធ្ងន់ធ្ងរ ។
Arteta បានចាប់ផ្តើមដាក់ Gabriel Martinelli ជំនួស Saka ទល់នឹង Brentford ដើម្បីសម្រុះសម្រួលតំបន់ប្រយុទ្ធដល់ Gabriel Jesusខណៈ គ្រូបង្វឹកក្រុមកាំភ្លើងធំចង់ពង្រឹងតំបន់កណ្តាលជាមួយវត្តមានរបស់ Thomas Partey ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, Saliba, Gabriel, Lewis-Skelly; Odegaard, Partey, Rice; Martinelli, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brentford ១ : ៣ Arsenal
ប្រភព:whoscored &sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
featured image

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031