Close
Sponsor ads Featured-Image
ក្លឹបយក្សអ៊ីតាលីដេញគ្រូមិនបានប៉ុន្មានម៉ោងផងតែងតាំងគ្រូថ្មីជំនួសភ្លែត(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ប៉ុន្មានម៉ោងបន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ 51 ឆ្នាំ លោកPaulo Fonseca ចេញជាផ្លូវការ ក្រោយប្រកួតស្មើ Roma ១ទល់និង១កាលពីយប់ថ្ងៃអាទិត្យរួជមក មិនបង្អង់យូរ AC Milan បានប្រកាសរួចហើយថាអ្នកជំនួសតំណែងរបស់គាត់គឺមិនមាននរណាឆ្ងាយក្រៅពីបុរសរួមជាតិ Sergio Conceicao អតីតគ្រូបង្វឹកPorto ដែលជាគ្រូបង្វឹកជនជាតិព័រទុយហ្គាល់មានវ័យស្របាលនិងអតីតគ្រូបង្វឹកដែលត្រូវក្លឹបបណ្តេញចេញពោលគឺលោក Conceicao មានវ័យ៥០ ឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Official: Paulo Fonseca sacked by AC Milan after less than six months

ads

Conceicao បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយខែជាមួយសុពលភាពដឹកនាំនៅកីឡដ្ឋាន San Siro ដែលនិងដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងការតាំងចិត្តក្នុងការដឹកនាំថានិងធានាថាAC. Milan មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។គួររំលឹកថាConceicao កន្លងមកឮត្រូវបានផ្សារភ្ជាប់ជាមួយនឹងការការងាររបស់ក្រុម AC. Milan នៅរដូវក្តៅ ប៉ុន្តែសហម្ចាស់ក្លឹបគឺលោក Gerry Cardinale សញ្ជាតិអាមេរិកបាននាំយកគ្រូបង្វឹក Fonseca​មកជំនួសវិញ ។

Official: AC Milan announce Sergio Conceicao as new head coach

ការបណ្តេញលោក Paulo Foncesa កើតមានឡើង ក្រោយដឹកនាំក្រុមបាន៦ខែ ពោលគឺ២៤លើកឈ្នះ១២ស្មើ៦និងចាញ់៦ ខណៈកំសោយជ័យជំនះនៅក្របខណ្ឌ Serie Aដោយចាញ់៤ដងហើយគិតត្រឹមសប្តាហ៍ទី១៧ ដូច្នេះនាំអោយពួកគេ AC.Milan ឈរនៅលេខរៀងទី៨ មានគម្លាត១៤ពិន្ទុពីក្រុមកំពូលតារាង Atlanta និងមានគម្លាត៨ពិន្ទុពីក្រុមលេខរៀងទី៤ Lazio។
ប្រភព:footballtransfers
វីដេអូ:AC

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031