
Mohamed Salah បានបង្កើតកំណត់ត្រាជាកីឡាករដែលរកបានគ្រាប់និង Assist សរុបច្រើនជាង៥០គ្រាប់ក្នុងឆ្នាំ២០២៤ និងឈរនៅលេខរៀងទី១មុនឈានចូលដល់ទីបញ្ចប់ក្នុងឆ្នាំ២០២៤នេះ ទោះយ៉ាងណា Cole Palmer នៅតែអាចមានឱកាសតាមទាន់កំនត់ត្រាដែលមានកីឡាករទាំង៥ កំពុងកាន់កាប់កំនត់ត្រាមួយនេះប្រសិនកីឡាករអន្តរជាតិអង់គ្លេសដែលធ្វើបានគ្រាប់បាល់៤៤គ្រាប់ក្នុងនោះ ២៩ស៊ុតបញ្ចូលទីអោយក្រុមនិងបង្កើតឱកាស១៥ដង ខណៈPalmer អាចស្ថិតក្នុងតំណែងTop-៥ ប្រសិនរូបគេរកបានគ្រាប់បាល់ Hat-trick ទល់និង Ipswich Town នោះ។
ខាងក្រោមនេះគឺជាកីឡាករទាំង៥រូបដែលរកបានគ្រាប់បាល់សរុបចំនួនត្រឹម៥២គ្រាប់ចុះក្រោមគិតត្រឹមថ្ងៃទី៣០ ធ្នូ ២០២៤នេះ
១.Mohamed Salah
សម្រាប់កីឡាករឆ្នើមសញ្ជាតិអេហ្ស៊ីបរបស់ហង្សក្រហម Liverpool បច្ចុប្បន្នរូបនេះរកបានគ្រាប់បាល់សរុប ២៩ គ្រាប់ និង assists ២៣លើក។
វីដេអូ: Salah
ទី២.Harry Kane
នៅពីក្រោយគាត់គឺជាកាពីតែនក្រុមជម្រើសជាតិអង់គ្លេសរបស់ក្រុម Bayern Munich ដែលរកបានគ្រាប់បាល់៣៩គ្រាប់ និង Assist ១១លើក។
វីឌេអូ: Kane
ទី៣.Kilyan Mbappe
ទោះបីជាបច្ចុប្បន្នគាត់ជាកីឡាករ Real Madrid ប៉ុន្តែខ្សែប្រយុទ្ធស្លាប Kylian Mbappe បានបញ្ចប់ឆ្នាំ ២០២៤ ដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៧គ្រាប់និង ១២ដង assists ជាស្ថិតិរវាងក្លឹបបច្ចុប្បន្ន និង PSG ។
វីដេអូ: Mbappe PSG & Real Madrid
ទី៤.Vinicius Junior
Vinicius Junior កីឡាកររបស់ក្រុមអធិរាជស Real Madrid ស៊ុតបញ្ចូលទីបានសរុប ៤២ គ្រាប់និងធ្វើ Assist បាន ១៤ដង។
វីឌេអូ: Vinicius
និងចុងក្រោយទី៥. Robert Lewandowksi
កាពីតែនក្រុមជម្រើសជាតិប៉ូឡូញ បច្ចុប្បន្នរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤០គ្រាប់ហើយ និង Assist បាន ៦ដង។
វីឌេអូ: Lewandowski
ប្រភព:Besoccer

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


