Close
Featured-Image
Prediction: ម្ចាស់ផ្ទះបាតតារាង Leicester City ត្រៀមទទួលក្រុមភ្ញៀវ Man.City នៅសប្តាហ៍ទី១៩
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯក Premier League កំពុងព្យាយាមឆ្លងផុតឆ្នាំ២០២៥ជាមួយជ័យជំនះដោយស្វែងរកគន្លឹះក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះដែលកំពុងដុនដាបគឺ Leicester City នៅក្នុងការប្រកួតក្របខណ្ឌ EPL នាថ្ងៃអាទិត្យនេះវេលាម៉ោង ៩និង៣០យប់សម្រាប់សប្តាហ៍ទី១៩។សម្រាប់ការប្រកួតចុងក្រោយក្រុមលោក Pep Guardiola អាចរកបានត្រឹមតែមួយពិន្ទុពីក្រុម Everton នៅថ្ងៃ Boxing Day ខណៈក្រុមកញ្ជ្រោងខៀវ ក៏រងបរាជ័យចាញ់ក្រុមកំពូលតារាង Liverpool ៣-១ធ្វើអោយពួកគេធ្លាក់ទៅចំណាត់ថ្នាក់ទី១៨បាតតារាង​តែម្តង។ សម្រាប់លទ្ធផល៦ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺស្រដៀងគ្នា មានន័យថា Man.City ឈ្នះតែ១លើកចាញ់៣និងស្មើ២ឈរនៅលេខរៀងទី ៧ ខណៈLeicester City ចាញ់១ស្មើ១និងចាញ់៤។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកចុងក្រោយ LeicesterC City ឈ្នះ១​ខណៈ Man.City ឈ្នះ៤ មិនដែលស្មើ។ ប្រកួតចុងក្រោយបង្អស់ ថ្ងៃទី១៥ មេសា ២០២៤ ក្រុម Man.City បានផ្តួលLeicester City ក្នុងលទ្ធផល ៣ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Leicester City
ខ្សែប្រយុទ្ធ Ayew និងត្រូវអវត្តមានជាមួយកីឡាករ Ricardo Pereira (ភ្លៅ), Mads Hermansen (ក្រលៀន), Wilfred Ndidi (ភ្លៅ) និង Abdul Fatawu (ជង្គង់) ក្នុងបញ្ជីអវត្តមានរបស់ម្ចាស់ផ្ទះ ហើយ Van Nistelrooy ក៏កំពុងខ្វល់ខ្វាយលើកាយសម្បទារបស់ Jamie Vardy ដែលបានអង្គុយបម្រុងពេលប្រកួតចាញ់ Liverpool ដោយសារបញ្ហាជង្គង់។មានន័យថាកីឡាករឆ្នើម Jamie Vardy គឺគ្មានកីឡាករណាស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុងការប្រកួតច្រើនជាងកីឡាករវ័យ ៣៧ ឆ្នាំដែលបានស៊ុតបញ្ចូលទីបាន ៩ ដងទល់នឹង Man City នាពេលកន្លងមក ប៉ុន្តែ Patson Daka អាចនិងត្រៀមខ្លួនចូលលេងប្រសិនការវាយតម្លៃចុងក្រោយលើបញ្ហារបួសយ៉ាងណានោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងStolarczyk; Justin, Okoli, Vestergaard, Kristiansen; Winks, Soumare; Decordova-Reid, Buonanotte, Mavididi; Vardy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Manchester City
Ederson (ជង្គង់), Matheus Nunes (ជង្គង់), John Stones (កជើង) និង Jack Grealish (សាច់ដុំ) ក៏ស្ថិតក្នុងបញ្ជីរបួសដែលជារឿងឈឺក្បាលសម្រាប់គ្រូបង្វឹកលោក Pep Guardiola ខណៈ Oscar Bobb (របួសជើង), Rodri (សរៃពួរACL) និង Ruben Dias (សាច់ដុំ) ប៉ុន្តែ Nathan Ake អាចនិងត្រលប់មកជួយក្រុមវិញក្រោយបង្ហាញខ្លួនថ្ងៃ Boxing Day ត្រូវត្រូវបានប្តូរចេញដោយសា​តែ​អស់កម្លាំង។ Ilkay Gundogan និង Kevin De Bruyne។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Lewis, Akanji, Ake, Gvardiol; Kovacic; Savinho, Silva, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leicester City ១ :២ Man.City
ប្រភព:whoscored &sportsmole&៩០min

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
featured image

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031