Close
Featured-Image
ក្រោយ Coventry City លត់ Plymouth ចាស់ដៃ! Lampard ជូនពរ Rooney ជួបសំណាងល្អ (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ទម្រង់លេងក្រៅដីរបស់ Plymouth Argyle កាន់តែពិបាកទទួលយកក្រោមការដឹកនាំរបស់គ្រូបង្វឹកដែលជាវីរបុរសក្រុមបិសាចក្រហម Man.Utdលោក Wayne Rooney បានកើតមានឡើងសាជាថ្មីនៅពេលដែលពួកគេបានបរាជ័យក្នុងលទ្ធផល ៤ទល់និង០ ក្រោមថ្វីជើងម្ចាស់ផ្ទះ Coventry កាលពីថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតក្របខណ្ឌ Championship (លីកលំដាប់ទីពីរអង់គ្លេស) ។ លទ្ធផលបរាជ័យនៅសប្តាហ៍ទី២២នេះបានបន្តអោយក្រុម Plymouth ស្ថិតនៅបាតតារាងខណៈវាជាបរាជ័យលើកទី១២សម្រាប់ក្រុមពួកគេនៅរដូវកាលនេះ។ កន្លងមក Plymouth ក៏ធ្លាប់ចាញ់គូបដិបក្សពេលលេងក្រៅទឹកដីដូចជា Bristol City ៤ទល់និង០កាលពីខែវិច្ឆិកា និង Norwich City ៦ទល់និង១ និង ចាញ់Cardiff City ៥ទល់និង០កាលពីខែតុលា២០២៤កន្លងទៅនេះ។ គួររំលឹកផងដែរថា Wayne Rooney ធ្លាប់ត្រូវបានក្លឹប Birmingham City បណ្តេញចេញកាលពីខែមករាដើមឆ្នាំនេះក្រោយដឹកនាំក្រុមមានចំណាត់ថ្នាក់ទី៦អោយធ្លាក់ទៅបាតតារាង ខណៈបច្ចុប្បន្នពួកគេលេងនៅក្របខណ្ឌ League-១ (លីកទី៣អង់គ្លេស) ក្រោយពី Rooney ដឹកនាំពួកគេ១១ប្រកួតចាញ់៩លើក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Wayne Rooney sent message by Frank Lampard ahead of crucial Plymouth  showdown - Mirror Online

ក្រោយបញ្ចប់ការប្រកួតនេះគ្រូបង្វឹកនិងជាវីរបុរសក្រុមតោខៀវ Chelsea លោកFrank Lampard នៅតែជូនពរអតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Rooney អោយបន្តក្តីសង្ឃឹមដឹកនាំក្រុមងើបចេញពីតំបន់កាត់ចោល ចំណែកក្រុមរបស់លោក បានឡើងមកឈរនៅលេខរៀងទី១៥ ក្នុងតារាង Championship ដោយមានគម្លាត៨ពិន្ទុពីតំបន់កាត់ចោល។

Sacked in the morning?! Coventry fans taunt Wayne Rooney as his Plymouth  side are crushed 4-0 by Frank Lampard's impressive Sky Blues | Goal.com  South Africa

Coleen Rooney reveals on I’m a Celebrity the bizarre place Wayne Rooney  proposed to her

Frank Lampard and Wayne Rooney have private chat as advice shared for  struggling boss - CoventryLive
Lampard ត្រូវបានដកស្រង់សម្តីដោយ talkSPORT ថា : ខ្ញុំដឹងពីបញ្ហាប្រឈមនៃការងារនីមួយៗ ហើយអ្នកដឹងតែនៅពេលដែលអ្នកនៅក្នុងស្ថានភាពបែបនោះ។Rooney ធ្លាប់ឆ្លងកាត់អាជីពជាកីឡាករ មុនពេលក្លាយជាគ្រូបង្វឹក។ ទោះបីជាជួបបញ្ហាប្រឈមសម្រាប់គាត់នៅទីនោះ ខ្ញុំនៅតែជូនពរ Wayne ឱ្យគាត់បានល្អប្រសើរឡើងវិញព្រោះខ្ញុំសង្ឃឹមថានឹងឃើញគាត់ធ្វើបានល្អព្រោះគាត់ជាអ្នកចាត់ការវ័យក្មេងម្នាក់ដែលត្រូវការស្វែងយល់បន្ថែមទៀត។
ប្រភព:GOAL
វីដេអូ:

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031