

ជាថ្មីម្តងទៀតក្រុមកាំភ្លើងធំ Arsenal របស់លោក Mikel Arteta នៅតែចាប់អារម្មណ៍ចង់ចង់ហត្ថលេខានំាយកខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko មករួមក្រុម ខណៈក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ជឿជាក់ថាកីឡាករដែលមានទម្រង់លេងដូចជា Erling Haaland មានការពេញចិត្តក្នុងការផ្លាស់មកកាន់ទឹកដី Emirates ជាមួយនិងការប្រកួតប្រជែងថ្មី។សម្រាប់ Sesko កីឡាករអន្តរជាតិស្លូវើនៀបច្ចុប្បន្នមានវ័យ ត្រឹមតែ២១ឆ្នាំបានរកគ្រាប់បាល់ ៦ គ្រាប់ និង Assist បាន២លើកសម្រាប់ការប្រកួតនៅក្របខណ្ឌ Bundesliga ចំនួន ១៤ ដង។

គួររំលឹកថាកាលពីដើមរដូវកាលSesko បានបដិសេធសំណើរនាំយករូបគេក្នុងតម្លៃបិទជិតមួយប៉ុន្តែត្រូវបានសាម៉ីខ្លួនបដិសេធដោយមូឡហេតុព្រួយបារម្ភថារូបគេមិនអាចប្រជែងតំណែងទី១ជាមួយ កីឡាករ Kai Havertz បាន ខណៈតម្លៃខ្លួនរបស់កីឡាករដែលលេងតួនាទីប្រយុទ្ធជួរមុខត្រូវបានគេហទំព័រ Transfermarkt បានចុះផ្សាយថា Sesko មានតម្លៃខ្លួនប្រមាណ ៥០លានយូរ៉ូឯណោះ។
ប្រភព:Giveme sport
វីដេអូ:

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ United កំពុងបន្ថែមកីឡាករនៅតំបន់ប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងក្រុមរបស់ពួកគេ។ក្រៅពី […]


