
ប៉ារីស៖ អតីតវីរបុរសជើងស៊ុត គ្រងឈុតលេខ១០ របស់មាន់គកបារាំងលោក Zinedine Zidane មានទំនោរចង់ដឹកនាំតែ ២ក្រុមនេះប៉ុណ្ណេាះក្នុងអាជីពគ្រូបង្វឹក ពោលគឺក្លឹបអធិរាជស Real Madrid និងក្រុមជម្រើសជាតិបារាំង។ សារព័ត៌មាន Marca របស់អេស្ប៉ាញបានឱ្យដឹងថា គិតមកទល់នឹងពេលនេះ បុរសវ័យ ៥២ឆ្នាំ Zidane ទំនេរពីការងាររយៈពេលជិត៤ឆ្នាំមកហើយ ក្រោយលាឈប់ដឹកនាំ Real Madrid នាចុងខែឧសភា ឆ្នាំ២០២១ ក្រោយពីដឹកនាំក្លឹបនៅទីក្រុង Madrid មួយនេះ ២លើករួចមកហើយនោះ។
វីរបុរស World Cup ឆ្នាំ១៩៩៨ បាននាំបារាំងឡើងដល់ផ្តាច់ព្រ័ត្រអំឡុងឆ្នាំ២០០៦ មិនមានបំណងដឹកនាំក្លឹបណាមួយនៅ Premier League ឡើយ ដ្បិតកន្លងមក Manchester United ធ្លាប់បានទាក់ទង ប៉ុន្តែត្រូវបានលោកបដិសេធវិញ។
នៅចាំបានថា Zidane បានដឹកនាំ Real Madrid ឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League ៣សម័យកាលជាប់ៗគ្នា ដោយបានចូលដឹកនាំលើកទី១ ជំនួសកៅអីលោក Rafael Benitez។ លោកជិតបានក្លាយជាគ្រូបង្វឹកជម្រើសជាតិសហរដ្ឋអាមេរិកទៅហើយ ក្រោយបញ្ចប់ World Cup ២០២២ នៅប្រទេសកាតា ប៉ុន្តែសម្រេចចុងក្រោយ គាត់បានបដិសេធទៀត៕
ប្រភព៖ MARCA

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]


