

ក្រុមតោខៀវ Chelsea និងត្រូវបើកទ្វាកីឡដ្ឋានទទួលភ្ញៀវ Fulham ក្នុងជំនួបរវាងក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិចនាទឹកដី Stamford Bridge ក្នុងក្របខណ្ឌ Premier League នៅថ្ងៃ Boxing Dayវេលាម៉ោង១០យប់ថ្ងៃព្រហស្បត្ត៍នេះ។ក្រុមChelsea បានត្រឹមស្មើ Everton កាលពីថ្ងៃអាទិត្យ ខណៈក្រុម Fulham បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា 0-0 ជាមួយ Southampton ។បច្ចុប្បន្ន Chelsea ក្រោយប្រកួត៦ដងឈ្នះ៥ស្មើ១ ឈរនៅលេខរៀងទី ២ មានគម្លាត៤ពិន្ទុពីក្រុមកំពូលតារាងគឺហង្សក្រហមLiverpoolខណៈ Fulham ឈ្នះ១ស្មើ៤និងចាញ់១ ឈរនៅលេខរៀងទី៩ ។
១.ប្រវត្តិជួបគ្នា

៥ដងនៅក្របខណ្ឌ EPL ក្រុមម្ចាស់ផ្ទះឈ្នះ៣ស្មើ២និងចាញ់១។ការប្រកួតចុងក្រោយបង្អស់Chelsea ផ្តួល Fulham ដោយលទ្ធផល ១ទល់និង១កាលពីខែមករា ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Chelsea
បន្ទាប់ពីការផ្លាស់ប្តូរខ្សែការពារមួយចំនួនដូចជា Axel Disasi ចូលមកខ្សែការពារស្តាំ ហើយ Malo Gusto ផ្លាស់ទៅខាងឆ្វេងដូច្នេះ Marc Cucurella បានត្រលប់ពីការព្យួអាចនិងចូលលេងទម្រង់ដើមរបស់ខ្លួនវិញ។ Reece James និងកីឡាករ Wesley Fofana មានរបួសសរសៃពួរ។Benoit Badiashile ក៏នៅតែអវត្តមានដែរ ប៉ុន្តែអ្នកជំនួស Tosin Adarabioyo ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; Gusto, Tosin, Colwill, Cucurella; Enzo, Caicedo; Pedro Neto, Palmer, Madueke; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Fulham
Emile Smith Rowe របស់ Fulham គឺជាមន្ទិលង្ស័យដ៏សំខាន់មួយសម្រាប់ការប្រកួតនេះ បន្ទាប់ពីខកខានពេលប្រកួតស្មើជាមួយ Southampton ដោយសារតែរបួសជើង ខណៈ Silva ក៏អាចនឹងគ្មានខ្សែបម្រើជម្រើសដំបូងរបស់គាត់ដែរ ព្រោះ Sasa Lukic និង Sander Berge នៅមិនទាន់ច្បាស់ថាអាចចូលលេងបានដូចគ្នា។Andreas Pereira យ៉ាងហោចណាស់នឹងត្រលប់មកវិញពីការព្យួរនៅទីនេះ ហើយអាចជំនួស Josh King ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League របស់គាត់កាលពីថ្ងៃអាទិត្យ ។Kenny Tete និង Reiss Nelson ទាំងពីរនាក់ថ្មីៗនេះបានរងរបួសដែលនឹងអវត្តមានរហូតដល់ខែកុម្ភៈយ៉ាងហោចណាស់ក្រោយពីប្តូរចូលកីឡាករ Raul Jimenezនិង Rodrigo Muniz កំលុងពេលលេងទល់ Southampton។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Castagne, Andersen, Bassey, Robinson; Cairney, Pereira, Iwobi; Wilson, Jimenez, Adama
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២ : ១ Fulham
ប្រភព:whoscored &sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


