Close
Sponsor ads Featured-Image
Prediction: Man.City អាចធ្វើអោយតាប៉េបញញឹមលើកដំបូងនៅ EPL ពេលទទួល Everton បានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួត Premier League លើកដំបូងបន្ទាប់ពីបុណ្យណូអែលរវាង Everton និងធ្វើដំណើរទៅសួរសុខទុក្ខក្រុមជើងឯក Manchester City នៅឯកីឡដ្ឋាន Etihad ក្នុងថ្ងៃ Boxing Dayនៅវេលាម៉ោង ៧និង៣០នាទីយប់នេះ។ទម្រង់លេងធ្លាក់ចុះដុនដាបខ្លាំងរបស់ Man City នៅរដូវកាលនេះ គឺជារឿងដែលគួរអោយចាប់អារម្មណ៍បំផុតនៅទូទាំងទ្វីបអឺរ៉ុបខណៈក្រុមលោក Pep Guardiola ឥឡូវនេះបានធ្លាក់ចេញពីការប្រជែង និង ដណ្តើមពានEPL កាន់តែឆ្ងាយក្រោយឈ្នះតែ១ដងគត់ពីការប្រកួតសរុប ១២លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតនោះ។សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌ EPL ឈ្នះ១ស្មើ១ចាញ់៤ ឈរនៅលេខរៀងទី័​៧ ខណៈ Everton ស្មើ៤ឈ្នះ១ចាញ់១ឈរនៅលេខរៀងទី១៥។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester City: Pep Guardiola 'can be hysterical' - BBC Sport

ads

Man City vs Everton Odds, Picks, Predictions | Premier League Match Preview
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Everton មិនដែលឈ្នះ Man.City ទេ ពោលគឺស្មើ១ និងចាញ់៤ដង។ជួបគ្នាចុងក្រោយបង្អស់នៅក្របខណ្ឌ EPL កាលពីខែកុម្ភៈ២០២៤ Man.City ផ្តួល Everton ដោយលទ្ធផល ២ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.City
Man City អាច​នឹង​គ្មាន​អតីត​កីឡាករ​ Everton KW John Stones បន្ទាប់​ពី​គាត់​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្តូរចេញកំលុងការប្រកួតនៅទឹកដី Villa Park ជាមួយបញ្ហាជើង ខណៈអ្នកចាំទីដៃទី១សញ្ជាតិប្រេស៊ីល Ederson អាចអវត្តមានដោយសារ​ជំងឺ។Matheus Nunes ក៏ខកខានការប្រកួតនេះប៉ុន្តែរក្រុមគាំទ្រការវិលត្រលប់មកវិញរបស់កីឡាករជើងចាស់គឺខ្សែបម្រើ-ការពារសញ្ជាតិក្រូអាត Mateo Kovacic និងខ្សែការពារសញ្ជាតិស្វីស Nathan Ake ។វាមិនមែនជារឿងល្អនោះឡើយខណៈខ្សែការពារជម្រើស១១នាក់ដំបូង Ruben Dias នឹងខកខានពីរបីសប្តាហ៍ក្រោយដោយមានបញ្ហាសាច់ដុំចំណែកកីឡាករវ័យក្មេង Oscar Bobb មិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញរហូតដល់ខែកុម្ភៈ ខណៈដែល Rodri នឹងអវត្តមានរហូតអាចបញ្ចប់រដូវកាលដោយសាររបួសដាច់សរសៃពួរ ACL របស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Akanji, Ake, Gvardiol; De Bruyne, Kovacic; Savinho, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១

Preview: Manchester City vs Everton – stats, team news, line-ups – The NSNO Everton Blog
៣.ពត៌មានក្រុម(ភ្ញៀវ)
Everton នឹងមានកីឡាករ Armando Broja ម្តងទៀតបន្ទាប់ពីគាត់មិនមានសិទ្ធិប្រឈមមុខនឹងក្លឹបជាអាណាព្យាបាល Chelseaប៉ុន្តែ Dominic Calvert-Lewin គឺជាកីឡាករដែលត្រៀមបញ្ចេញសមត្ថភាពស៊ុតបញ្ចូលទីក្រោយខកខានមិនអាចរកបានគ្រាប់បាល់នៅ១២ប្រកួតចុងក្រោយ។ សម្រាប់ Ashley Young ត្រូវបានព្យួរ។Dwight McNeil បានបរាជ័យក្នុងការធ្វើតេស្ដកាយសម្បទាកាលពីចុងសប្តាហ៍មុន ដូច្នេះEverton អាចនឹងមិនផ្លាស់ប្តូរអ្វីក្រៅពីកីឡាករលេងនៅខ្សែការពារស្តាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Coleman, Tarkowski, Branthwaite, Mykolenko; Harrison, Gueye, Mangala, Doucoure, Ndiaye; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:០ Everton
ប្រភព:whoscored &sportsmole&90min

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031