

ការប្រកួត Premier League លើកដំបូងបន្ទាប់ពីបុណ្យណូអែលរវាង Everton និងធ្វើដំណើរទៅសួរសុខទុក្ខក្រុមជើងឯក Manchester City នៅឯកីឡដ្ឋាន Etihad ក្នុងថ្ងៃ Boxing Dayនៅវេលាម៉ោង ៧និង៣០នាទីយប់នេះ។ទម្រង់លេងធ្លាក់ចុះដុនដាបខ្លាំងរបស់ Man City នៅរដូវកាលនេះ គឺជារឿងដែលគួរអោយចាប់អារម្មណ៍បំផុតនៅទូទាំងទ្វីបអឺរ៉ុបខណៈក្រុមលោក Pep Guardiola ឥឡូវនេះបានធ្លាក់ចេញពីការប្រជែង និង ដណ្តើមពានEPL កាន់តែឆ្ងាយក្រោយឈ្នះតែ១ដងគត់ពីការប្រកួតសរុប ១២លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតនោះ។សម្រាប់ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌ EPL ឈ្នះ១ស្មើ១ចាញ់៤ ឈរនៅលេខរៀងទី័៧ ខណៈ Everton ស្មើ៤ឈ្នះ១ចាញ់១ឈរនៅលេខរៀងទី១៥។

១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Everton មិនដែលឈ្នះ Man.City ទេ ពោលគឺស្មើ១ និងចាញ់៤ដង។ជួបគ្នាចុងក្រោយបង្អស់នៅក្របខណ្ឌ EPL កាលពីខែកុម្ភៈ២០២៤ Man.City ផ្តួល Everton ដោយលទ្ធផល ២ទល់និង០។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Man.City
Man City អាចនឹងគ្មានអតីតកីឡាករ Everton KW John Stones បន្ទាប់ពីគាត់ត្រូវបានបង្ខំឱ្យប្តូរចេញកំលុងការប្រកួតនៅទឹកដី Villa Park ជាមួយបញ្ហាជើង ខណៈអ្នកចាំទីដៃទី១សញ្ជាតិប្រេស៊ីល Ederson អាចអវត្តមានដោយសារជំងឺ។Matheus Nunes ក៏ខកខានការប្រកួតនេះប៉ុន្តែរក្រុមគាំទ្រការវិលត្រលប់មកវិញរបស់កីឡាករជើងចាស់គឺខ្សែបម្រើ-ការពារសញ្ជាតិក្រូអាត Mateo Kovacic និងខ្សែការពារសញ្ជាតិស្វីស Nathan Ake ។វាមិនមែនជារឿងល្អនោះឡើយខណៈខ្សែការពារជម្រើស១១នាក់ដំបូង Ruben Dias នឹងខកខានពីរបីសប្តាហ៍ក្រោយដោយមានបញ្ហាសាច់ដុំចំណែកកីឡាករវ័យក្មេង Oscar Bobb មិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញរហូតដល់ខែកុម្ភៈ ខណៈដែល Rodri នឹងអវត្តមានរហូតអាចបញ្ចប់រដូវកាលដោយសាររបួសដាច់សរសៃពួរ ACL របស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Akanji, Ake, Gvardiol; De Bruyne, Kovacic; Savinho, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Everton នឹងមានកីឡាករ Armando Broja ម្តងទៀតបន្ទាប់ពីគាត់មិនមានសិទ្ធិប្រឈមមុខនឹងក្លឹបជាអាណាព្យាបាល Chelseaប៉ុន្តែ Dominic Calvert-Lewin គឺជាកីឡាករដែលត្រៀមបញ្ចេញសមត្ថភាពស៊ុតបញ្ចូលទីក្រោយខកខានមិនអាចរកបានគ្រាប់បាល់នៅ១២ប្រកួតចុងក្រោយ។ សម្រាប់ Ashley Young ត្រូវបានព្យួរ។Dwight McNeil បានបរាជ័យក្នុងការធ្វើតេស្ដកាយសម្បទាកាលពីចុងសប្តាហ៍មុន ដូច្នេះEverton អាចនឹងមិនផ្លាស់ប្តូរអ្វីក្រៅពីកីឡាករលេងនៅខ្សែការពារស្តាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Coleman, Tarkowski, Branthwaite, Mykolenko; Harrison, Gueye, Mangala, Doucoure, Ndiaye; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:០ Everton
ប្រភព:whoscored &sportsmole&90min

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ លើកនេះមិនមែន Vini Jr! ប៉ុន្តែ FIFA ស៊ើបអង្កេតការរើសអើងជាតិសាសន៍របស់តារាឆ្នើម Real រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី […]


