

អង់គ្លេស៖ លោក Pep Guardiola បានថ្លែងឱ្យដឹងថា ក្រុមមេឃខៀវ Manchester City បានឈានមកដល់ថេរពេលដ៏លំបាកហើយ ពីការអវត្តមានក្នុងពានរង្វាន់លំដាប់កំពូលអឺរ៉ុបគឺ UEFA Champions League សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខាងមុខនេះ។ ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះ ធ្លាប់បានឈ្នះជើងឯក UCL តែ១ដងគត់ កាលពីឆ្នាំ២០២៣ ដែលស្ថិតក្រោមការបង្វឹកដោយបុរសសញ្ជាតិអេស្ប៉ាញលោក Pep ក្រោយបានត្រឹមជើងឯករងកាលឆ្នាំ២០២១ កន្លងទៅ។

Man City កំពុងឈរនៅលេខរៀងទី៧ ក្នុងលីគ Premier League រដូវកាលនេះ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងដែរ ដែលស្ថិតនៅក្រៅតំបន់កៅអីលេងពាន UCL រដូវកាលក្រោយ។
បុរសវ័យ ៥៣ឆ្នាំ Pep បានថ្លែងក្នុងសន្និសីទ មុនប៉ះក្រុមស្ករគ្រាប់ Everton ក្នុងលីគនាយប់នេះថា «កន្លងមកខ្ញុំធ្លាប់បាននិយាយហើយ ប៉ុន្តែគ្រប់គ្នាបានសើច ដោយពួកគេថា មានកៅអីលេង UCL ពុំមែនជាជោគជ័យធំនោះទេ។ ខ្ញុំបានដឹងរួចទៅហើយថា កន្លងមកមានក្លិបជាច្រើននៅប្រទេសបានជួបប្រទះរឿងនេះ តាមរយៈលេង UCL ច្រើនលើកច្រើនសារ និងក៏អវត្តមានច្រើនសម័យកាលដូចគ្នាដែរ»។
ក្រុមរបស់លោក Pep អតីតជើងឯក Premier League ៤សម័យកាលជាប់ៗគ្នាចុងក្រោយនេះ ត្រូវបើកទា្វរកីឡដ្ឋាន Etihad របស់ខ្លួន ដើម្បីទទួលក្រុម Everton ក្នុងសប្តាហ៍ទី១៨ ជើងទី១ រាត្រីនេះនៅថ្ងៃ Boxing Day មុនបន្តធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Leicester City ៣ថ្ងៃបន្ទាប់ និងធ្វើម្ចាស់ផ្ទះទទួលក្រុមញញួរធំ West Ham នៅថ្ងៃទី៤ ខែមករាឆ្នាំថ្មី៕
ប្រភព៖ BBC

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



