Close
Sponsor ads Featured-Image
មិនមែន Gyokeres ! ពូរីមចង់បានខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះមកជំនួស Rashford(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហមMan.United កំពុងពិចារណាលើការចរចារចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Victor Osimhen កីឡាករ Napoli បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹបGalatasaray មកជំនួសតំណែង Marcus Rashford ដែលទំនងជានឹងអាចចាកចេញពីកីឡដ្ឋាន Old Trafford នៅខែមករា២០២៥ ខាង មុខនេះ។សម្រាប់អតីតយុវជនថ្នាលដែលរីកចម្រើនធំធាត់របសស់ក្លឹបRashford បានធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim នៅ៣ប្រកួតចុងក្រោយជាប់ៗគ្នា ខណៈខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំត្រូវបានគេដកចេញពីក្រុម ស្របពេលសាម៉ីខ្លួន Rashford បានបង្ហាញការត្រៀមខ្លួនរួចហើយក្នុងការបន្តការប្រជែងនៅលីកកំពូលថ្មីក្នុងអាជីពស្របពេលកន្លងមកមានក្រុមរបស់គាត់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Viktor Gyokeres: Pundit claims phenomenal striker 'will follow Amorim to  Man Utd' as Arsenal have 'no chance' of deal

ads

Man Utd transfers: Amorim plots sensational striker upgrade with Zirkzee  the bait in new exit chance

Man Utd consider Victor Osimhen move! Marcus Rashford exit could open door  to deal for Nigeria striker in January | Goal.com United Arab Emirates

ទោះយ៉ាងណាការចាកចេញដ៏មានសក្តានុពលរបស់ Rashford អាចត្រួសត្រាយផ្លូវសម្រាប់ការមកដល់របស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ាOsimhen ដែលបានចូលរួមជាមួយ Galatasaray ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវក្តៅនេះ កំពុងស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ដោយបានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ លើក ក្នុងនោះ៩គ្រាប់រកបាននៅនៅក្នុងក្របខ័ណ្ឌទួរគី Super Lig ។
ប្រភព:Dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League
featured image

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki […]

ចុចអានបន្ត
No posts
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031