

អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Enzo Maresca បានបដិសេធ និង បង្ហាញពីទស្សនយល់ឃើញថាក្រុមមេឃខៀវ Man. City នៅតែមានឱកាសប្រជែងពាន Premier League រដូវកាលនេះដដែល។មានន័យថាអុ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ជឿជាក់ថាក្រុមម្ចាស់ជើងឯកនឹងនៅតែអាចប្រជែងជាមួយក្រុមកំពូលតារាង Liverpool ក្រុមចំណាតថ្នាក់លេខ៣ Arsenal និង ក្រុមរបស់លោកគឺ Chelsea ផងដែរ។ បើយើងក្រលេកមើលពីបច្ចុប្បន្នភាពចំណាត់ថ្នាក់វិញ Liverpool កំពុងនាំមុខចំនួន ៤ពិន្ទុ គិតត្រឹមថ្ងៃបុណ្យណូអែល ខណៈ Chelsea នៅលេខរៀងទី២ មាន២ពិន្ទុនាំមុខ Arsenalចំណែកក្រុមកំពុងឡើងជើង Nottingham Forest បានរំកិលខ្លួនមកនៅចំណាត់ថ្នាក់ទី៤ផងដែរ។

ទោះយ៉ាងណាសម្រាប់ក្រុម Manchester City ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៧ តាមពីក្រោយក្រុម Liverpool ចំនួន ១២ ពិន្ទុខណៈក្រុមលោកPep Guadiola ឈ្នះតែ១លើកគត់នៅក្របខណ្ឌ EPL សម្រាប់៨ប្រកួតចុងក្រោយ ខណៈភាពជាក់ស្តែងត្រូវបានមើលឃើញថា ការធ្លាក់ទម្រង់លេងរបស់ក្រុមគឺកីឡាករសំខាន់ៗមានបញ្ហារបួសដូចជារ៉ូឌ្រី Rodri ជាដើម ប៉ុន្តែអតីតជំនួយការក្លឹប Man.City លោក Maresca នៅតែជឿជាក់ថាក្លឹបអាចធ្វើអោយប្រសើរឡើងវិញបានប៉ុន្តែត្រូវចំណាយពេលបន្តិច។លោក Maresca បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា : នៅទីបញ្ចប់ Manchester City នឹងនៅទីនោះ។ ពួកគេកំពុងជួបប្រទះនូវគ្រាមួយដែលមិនធ្លាប់មានពីមុនមក។រាល់ពេលដែលពួកគេលេងកីឡាករសំខាន់ៗមានបញ្ហារបួស មានន័យថាក្រុមមិនមានកីឡាករគ្រប់គ្រាន់ទេនៅពេលនេះហើយស្ថានភាពពិតជាអាក្រក់ខ្លាំងណាស់។
ប្រភព:Dailypost

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ល្អអីយ៉ាងនេះ! ខ្សែប្រយុទ្ធ Chelsea បាញ់២គ្រាប់ម្នាក់ឯង កក់កៅអីវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG […]


