
ប្រភពពីគេហទំព័រ The Daily Mail បានចុះផ្សាយថាហ្វូងកណ្ដុរជាច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលសិក្សាស្វែងយល់ពីសុវត្ថិភាពនាពេលថ្មីៗនេះទៅកាន់ទឹកដី Old Trafford របស់ក្រុមបិសាចក្រហម Man. United ខណៈមន្រ្តីសុខាភិបាលដែលទទួលខុសត្រូវលើការត្រួតពិនិត្យនិងវាយតម្លៃបានកាត់បន្ថយជុំវិញបញ្ហាម្ហូបអាហារបស់ក្លឹបដោយទម្លាក់តួនាទីពីលំដាប់ផ្កាយ ៥ មកនៅត្រឹមផ្កាយ២វិញ ។ឥឡូវនេះមន្ត្រីក្លឹបកំពុងធ្វើការជាមួយដៃគូត្រួតពិនិត្យសត្វល្អិត ជាមួយនិងក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា ដែលរួមមានការអនុវត្តវិធានការជាបន្តបន្ទាប់ ដើម្បីធានាថាបញ្ហាអាចដោះស្រាយបានដោយជោគជ័យ។ ប្រភពដដែលរាយការណ៍ថា អ្នកត្រួតពិនិត្យបានរកឃើញភស្តុតាងនៃសកម្មភាពសត្វកណ្ដុរនៅជាន់ផ្ទាល់ដី ក៏ដូចជានៅក្នុងបញ្ជរលក់អាហារ និងពេលខ្លះឃើញមានវត្តមានពួកគេនៅលើវាលស្មៅក្នុងកីឡដ្ឋានតែម្តង។
នេះមិនមែនជាឧបទ្ទវហេតុរកឃើញថនិកសត្វលើកទីមួយទេដែលបិសាចក្រហមបានជួបប្រទះ ក៍ព្រោះតែទំាងទីតាំងរបស់កីឡដ្ឋានគឺបានផ្សារភ្ជាប់រវាងប្រឡាយ និងផ្លូវរថភ្លើងហើយ លើសពីនេះ អាកាសធាតុត្រជាក់ក្នុងអំឡុងរដូវរងាអាចជាមូលហេតុ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។រំលឹកមិនដល់មួយខែមុននេះ អ្នកគាំទ្រហាក់ដូចជាបានប្រទះឃើញសត្វកណ្ដុរងាប់នៅក្រោមកៅអីមួយ អំឡុងពេលការប្រកួត Europa League នៅរោងមហោស្រពនៃក្តីស្រមៃ(Theatre of Dream) ខណៈ អ្នកជំនាញផ្នែកគ្រប់គ្រងសត្វល្អិតនឹងរាយការណ៍ថានឹងទៅធ្វើការងារជាមួយក្លឹបរហូតដល់ ៥ ដងក្នុងមួយសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាព ព្រោះគោលបំណងគឺដើម្បីកម្ចាត់មេរោគនៅក្នុងសប្តាហ៍ខាងមុខនេះ។
ប្រភព:Besoccer

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arsenal ស្មើ Crystal ! Liverpool ត្រូវការតែ១ពិន្ទុទៀត ដើម្បីលើកពាន Premier League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne […]