Close
Featured-Image
របួសធ្ងន់ធ្ងរ! គ្រូ Arsenal បញ្ជាក់ថា «តារាឆ្នើមប្រចាំក្រុមរូបនេះ» ត្រូវព្យាបាលជាច្រើនអាទិត្យ
ទំហំអក្សរ
តូច
ធំ

អង់គ្លេស យោងតាមគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបឆ្នើម Bukayo Saka បានរងរបួសសរសៃពួរធ្ងន់ធ្ងរ និងត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីព្យាបាលឲ្យជាសះស្បើយក្នុងពេលដែលក្រុមត្រូវការជាចាំបាច់។ ជាមួយគ្នានេះ Saka ដែលលេងក្នុងតំបន់ប្រយុទ្ធជាមួយក្រុមតោកំណាចអង់គ្លេស ត្រូវបានបង្ខំចិត្តប្តូរចេញ នៅពេលជួបបញ្ហារបួសខាងលើ ក្នុងប្រកួតដែល Arsenal យកឈ្នះម្ចាស់ផ្ទះ Crystal Palace ៥-១ ក្នុងលីគ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅកីឡដ្ឋាន Selhurst Park។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bukayo Saka spotted on crutches after Arsenal’s win over Crystal Palace

គួរកត់សម្គាល់ថា Saka ដែលមានវ័យ ២៣ឆ្នាំ រកបាន ៩គ្រាប់ និងរួមចំណែកបញ្ជូនបាន ១៣គ្រាប់ ពីការចូលលេងសរុបចំនួន ២៤ប្រកួត គ្រប់កម្មវិធីជាមួយ Arsenal ក្នុងរដូវកាលនេះ។ លើសពីនេះទៀត អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Arteta ក៏បានបញ្ជាក់បន្ថែមថា Raheem Sterling ក៏មានបញ្ហារបួសជង្គង់ និងអវត្តមានពីទីលានផងដែរ ដ្បិតកាំភ្លើងធំត្រូវស្វាគមន៍ក្រុមទើបឡើងថ្មី Ipswich Town ក្នុងលីគនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕

Arsenal's Saka out for 'many weeks' with hamstring injury | SuperSport

ប្រភព៖ BBC

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031