

អ៊ីតាលី៖ យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្លឹប Atalanta គឺជាអតីតជើងឯកពានអឺរ៉ុប UEFA Europa League រដូវកាលមុន កំពុងសម្លឹងរកការឈ្នះជើងឯកលីគ Serie A របស់អ៊ីតាលីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប គិតចាប់តាំងពីឆ្នាំ១៩៦៣ មក។

តាមរយៈជ័យជម្នះ ៣-២ ទៅលើគូប្រជែង Empoli បានធ្វើឱ្យ Atalanta រកបាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួតជើងទី១ ក្នុងលីគ Serie A នារដូវកាលឆ្នាំ២០២៤-២៥ នាំមុខក្រុមលេខ២ ពពកស Napoli ដែលមាន ៣៨ពិន្ទុ។ វាជាជ័យជម្នះក្នុងចំណោម ១១ប្រកួតជាប់ៗគ្នារបស់ពួកគេផងដែរ។
គួរជម្រាបដែរថា Atalanta ដែលមានខ្សែប្រយុទ្ធ Lookman ទើបឈ្នះពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០២៤ នៅតំបន់អាហ្រ្វិកនោះ នឹងត្រូវប៉ះក្រុមលេខ៤ Lazio នៅថ្ងៃទី២៨ ខែធ្នូ ក្រោយថ្ងៃបុណ្យ Christmas ត្រូវបានបញ្ចប់៕
ប្រភព៖ BBC

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



