Close
Sponsor ads Featured-Image
ក្លឹបនៅ EPL តែងតាំងគ្រូដែលត្រូវក្លឹបនៅ Serie A បញ្ចប់តំណែងកាលពីដើមខែ
ទំហំអក្សរ
តូច
ធំ

ក្លិបដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសនិងបច្ចុប្បន្នឈរនៅបាតតារាងក្របខណ្ឌ Premier League គឺ Southampton កាលពីថ្ងៃសៅរ៍បានតែងតាំងលោក Ivan Juric ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល ១៨ ខែ។ អតីតគ្រូបង្វឹកក្រុម Roma និង Torino បានចូលមកជំនួសតំណែងលោក Russell Martin ដែលត្រូវបានបណ្តេញចេញ ខណៈបច្ចុប្បន្នក្រុមមានគម្លាតប្រាំបួនពិន្ទុពីចំនុចសុវត្ថិភាពមុនការប្រកួតរបស់ពួកគេជាមួយ Fulham នៅថ្ងៃអាទិត្យនេះ។គួររំលឹកថាអតីតគ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Martin ត្រូវ​បាន​បណ្តេញ​ចេញ​បន្ទាប់​ពី​ចាញ់​ក្រុម Tottenham ក្នុង​ផ្ទះ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល ៥-0 កាល​ពី​ចុង​សប្តាហ៍​មុន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Southampton sack manager Russell Martin after 5-0 hammering

ads

Southampton news: Saints 'agree deal' to appoint new manager as David Ornstein drops monumental update

Southampton appoint Ivan Juric as manager on 18-month contract | Southampton | The Guardian

បុរសសញ្ជាតិក្រូអាតដែលត្រូវក្លឹប Roma បណ្តេញចេញកាលពីថ្ងៃទី១០ដើមខែធ្នូនេះបច្ចុប្បន្នមានវ័យ៤៩ឆ្នាំនេះបានលើកឡើងថាៈខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់។ ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រជែង​ដ៏​ធំ​មួយ ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​បាន​ឃើញ​ក្រុម​ដែល​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ។វាមានសារៈសំខាន់ណាស់ក្នុងការទាក់ទងជាមួយអ្នកគាំទ្រភ្លាមៗ។ ខ្ញុំចង់បានក្រុមដែលមានការប្រកួតប្រជែង ហើយខ្ញុំគិតថាអ្នកគាំទ្រ Southampton នឹងចូលចិត្ត ។

ប្រភព:Besoccer

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031