

ទម្រង់លេងរបស់ក្រុមមេឃខៀវ Man. City បានបន្តធ្លាក់ចុះមួយកម្រិតទៀតក្រោមការដឹកនាំរបស់លោក Pep Guardiola ខណៈពួកគេបានបរាជ័យក្រោមថ្វីជើង Aston Villa សម្រាប់ការប្រកួតនៅក្របខណ្ឌ EPL កាលពីថ្ងៃសៅរ៍នេះ។មានន័យថា ក្រុមMan.City បានបរាជ័យរហូតដល់៩លើកនៅ១២ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត។ស្របពេលជាមួយគ្នានេះមានប្រភពជាច្រើនបានចុះផ្សាយថាៈអ្នកចាត់ការសញ្ជាតិអេស្បាញលោកPep Guardiola កំពុងពិចារណាស្វែងរកដំណោះស្រាយក្នុងការនាំយកកំពូលខ្សែប្រយុទ្ធស្លាប Lionel Messi (GOAT)មកលេងនៅក្របខណ្ឌ Premier League ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ។ វាអាចជាការជួបជុំគ្នាដ៏មានសក្តានុពលវាងវីរបុសក្រុមជម្រើសជាតិអាហ្សង់ទីន និង អតីតអ្នកចាត់ការទូទៅរបស់គាត់ អាចដោះស្រាយភាពខ្វះចន្លោះក្រោយពីការអវត្តមានដ៍សំខាន់របស់ម្ចាស់ពានបាល់មាស Rodri ដែលបានជួបបញ្ហាដាច់សរសៃពួរជង្គង់នាំអោយក្រុមការពារតំណែងជើងឯកMan. City ធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៦ គិតត្រឹមសប្តាហ៍ទី ១៧ ខណៈ Aston Villa បានឡើងមកឈរនៅលេខរៀងទី៥វិញដោយមានគម្លាតពីគ្នា១ពិន្ទុ។បរាជ័យយប់មិញនេះក្រុមក៏អវត្តមានកីឡាករសំខាន់មានដូចជា Ruben Dias, Nathan Ake ក៍ដូចជាអ្នកចាំទីជម្រើសទី១ Ederson ផងដែរ។

បច្ចុប្បន្នអ្នកចាត់ការសញ្ជាតិអេស្បាញវ័យ ៥៣ ឆ្នាំ មានអារម្មណ៍ធូរស្បើយចិត្តបន្តិចក្រោយពីដាក់អោយ Ilkay Gundoganបំពេញតួនាទីជំនួសអវត្តមាន Rodri ។ ផ្ទុយទៅវិញ រូបលោកកំពុងផ្តោតអារម្មណ៍ងាកទៅពង្រឹងតំបន់ប្រយុទ្ធ និងនាំយកកីឡាករដែលមានសមត្ថភាពអាចពង្រឹងក្រុមទាំងមូលបាននោះគឺជា Messi បច្ចុប្បន្នកំពុងធ្វើការងារនិងប្រកបអាជីពជំនួញជាមួយក្លឹប Inter Miami ជាកន្លែងដែលគាត់បង្ហាញទម្រង់លេងបាន៣៩ប្រកួតក្រោយ ចូលរួមជាមួយនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣៤លើកជាមួយការ Assist រហូតដល់ទៅ ១៨ដង។
លោក David Beckham សហប្រធានក្លឹបទំនងជាមិនរារាំងលើកឱកាសនៃការផ្លាស់ទៅយកការប្រកួតប្រជែងថ្មីសម្រាប់ Messi ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យលោកលោកPep Guardiola និងអាចភាពច្នៃប្រឌិតដែលគាត់ជឿថាក្រុមរបស់គាត់ត្រូវការយ៉ាងខ្លាំង។
ប្រភព:World Soccer Talk &tuttosport

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton […]
