
ក្រុមបិសាចក្រហមMan. United បានបង្ហាញការចាប់អារម្មណ៍ចង់ផ្ទេរយកកីឡាករ Nico Williams ដើម្បីជំនួស Marcus Rashford ដែលអាចចាកចេញពិក្លឹបនៅខែមករា២០២៥ បន្ទាប់ពីរូបគេមិនត្រូវបានគ្រូបង្វឹកលោក Ruben Amorim ដកចេញពីក្រុមជម្រើស១១នាកដ់ំបូងកំលុងពេលផ្តួល Man. City និងបន្តអវត្តមានពេលMan.Utd បរាជ័យនៅទឹកដី Tottenham កាលពីថ្ងៃព្រហស្បត្ត៍នេះក្នុងព្រឹត្តការណ៍ EFL រឺ Carabao Cup ខណៈបណ្តាញសារពត៌មានជាច្រើនបានចុះផ្សាយពីអនាគតរបស់ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសរូបនេះនៅទឹកដី Old Trafford ។
បច្ចុប្បន្ន Man.Utd មានជម្រើសថ្មីស្រឡាងដើម្បីពង្រឹងតំបន់ប្រយុទ្ធឡើងវិញខណៈកីឡាករអន្តរជាតិអេស្បាញ Nico Williamsដែលបានដើរតួនាទីដ៍សំខាន់ក្នុងការទទួលជ័យជម្នះនៅព្រឹត្តការណ៍ Euro ២០២៤។ ទោះយ៉ាងណា ទំនាក់ទំនងជាមួយក្រុមអ្នកមានបុណ្យ Barcelona និង PSG កន្លងមកត្រូវបានក្លឹប Athletic Bilbao ផ្តល់ទំនុកចិត្តដល់សាម៉ីខ្លួនអោយបន្តលេងនៅក្របខណ្ឌ La Liga ខណៈបច្ចុប្បន្នបើទោះបីជាក្លឹប Bilbao កំពុងឈរនៅលេខរៀងទី៤ និងបង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Europa League ។
សម្រាប់ Williams បច្ចុប្បន្នមិនទទួលបានជោគជ័យជាផ្លែផ្កាធំនោះទេ មានន័យថា ២២លើកនៅគ្រប់ក្របខណ្ឌប្រកួត រូបគេរកបានតែ២គ្រាប់និង Assist បានតែ៥លើកប៉ុណ្ណោះ។
ប្រភព:Yahoo
វីដេអូ:

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]



