

កម្ពុជាបានយកឈ្នះ ទល់នឹង ទីម័រ-លេស្តេ 2-1 ក្នុងការប្រកួតពាន ASEAN Championship ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងទីក្រុងភ្នំពេញ។ ទីម័រ-លេស្តេ បានទាត់ចូលទីជាមុននៅនាទីទី 22 ដោយ João Pedro ប៉ុន្តែកម្ពុជាបានស្មើវិញនៅនាទីទី 42 ដោយ Sor Rotana។
ក្រុមកម្ពុជាបានរកគ្រាប់ជ័យជម្នះនៅនាទីទី 79 ដោយ Soknet Hav ដែលបានបញ្ជូនជួយពី Rotana។ ក្រុមកម្ពុជាកាន់កាប់បាល់បាន 71.1% ហើយមានការទាត់ចំគោលដៅច្រើនជាងទីម័រ-លេស្តេ។ ជ័យជម្នះនេះបានធ្វើឱ្យកម្ពុជាមានកំណត់ត្រាជ័យជម្នះ ១ ស្មើ ១ និង ចាញ់ ១ ដែលបានសរុប ៤ ពិន្ទុ ខណៈទីម័រ-លេស្តេ នៅតែគ្មានពិន្ទុ បន្ទាប់ពី 3 ប្រកួត។ លទ្ធផលនេះបានបង្កើនទឹកចិត្តដល់ក្រុមកម្ពុជាជាមុនសម្រាប់ការប្រកួតជុំបន្ត៕


ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

